រដ្ឋបាលខេត្តកំពង់ធំ ថ្លែងអំណរគុណសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងសប្បុរសជន ដែលផ្ដល់សម្ភារៈ និងថវិកាជួយសម្រាលទុក្ខលំបាករបស់ជនភៀសសឹក
07-01-2026 13:28
(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសប្បុរសជនបានផ្ដល់ជាសម្ភារៈ និងថវិកាជូនដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងមូលនិធិជួយគាំទ្រដល់វីរកងទ័ពក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹកដែលមកស្នាក់នៅបណ្ដោះអាសន្នក្នុងខេត្តកំពង់ធំ។
ក្នុងនាមរូបលោកផ្ទាល់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តស្រឡាញ់ជាតិមាតុភូមិ ប្តេជ្ញារួមគ្នាជាធ្លុងមួយក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ» លោកសូមថ្លែងអំណរគុណដល់សម្ដេច លោក លោកស្រី ក្នុងជួររដ្ឋសភាដែលបានចូលរួមផ្តល់អំណោយឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគបរិភោគ តាមរយ:រដ្ឋបាលខេត្តកំពង់ធំ ដើម្បីយកទៅផ្តល់ជូនដល់ជនភៀសសឹក ដែលត្រូវរងគ្រោះយ៉ាងលំបាកវេទនាជម្លៀសខ្លួន មកតំបន់សុវត្ថិភាព ចោលផ្ទះសំបែង ដែលរហូតមកដល់ពេលនេះ។
រដ្ឋបាលខេត្តកំពង់ធំ សូមកោតសរសើរ និងសូមជូនពរសម្ដេច លោក លោកស្រី សូមប្រកបពុទ្ធពរ៤ ប្រការគឺអាយុវណ្ណៈសុខៈពលៈដើម្បីឃ្លៀងឃ្លាតឡើយ។
គូបញ្ជាក់ថាសម្ភារៈ និងថវិកាដែលបានផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ធំមានចំនួន ៩២០គ្រួសារ ត្រូវបានបែងចែកជូនទៅស្រុកតាំងគោកចំនួន ៦៤៨គ្រួសារ ស្រុកកំពង់ស្វាយ ១០០គ្រួសារ ស្រុកប្រាសាទបល្ល័ង្ក ១០២គ្រួសារ ស្រុកសន្ទុក ២០គ្រួសារ និងស្រុកប្រាសាទសំបូរ ៥០គ្រួសារ៕














