គណៈកម្មការពិនិត្យ វាយតម្លៃ និងដេញថ្លៃ ឬពិគ្រោះថ្លៃលើមធ្យោបាយដឹកជញ្ជូន និងផលអនុផលព្រៃឈើគ្រប់ប្រភេទជូនដំណឹងពីការដេញថ្លៃផលអនុផលព្រៃឈើដែលជាវត្ថុតាងនៃបទល្មើស

07-01-2026 13:42

(ភ្នំពេញ)៖ គណៈកម្មការពិនិត្យ វាយតម្លៃ និងដេញថ្លៃ ឬពិគ្រោះថ្លៃលើមធ្យោបាយដឹកជញ្ជូន និងផល អនុផលព្រៃឈើគ្រប់ប្រភេទ សូមជូនដំណឹងដល់អតិថិជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈនូវផល អនុផលព្រៃឈើដែលជាវត្ថុតាងនៃបទល្មើសនៅតាមបណ្តាទីតាំងរក្សាទុកនានារបស់ ខណ្ឌរដ្ឋបាលព្រៃឈើ ដែលមានបរិមាណឈើចម្រុះប្រភេទសរុបចំនួន ៧៨០ម៉ែត្រត្រីគុណ០៤៩ (ប្រាំពីររយប៉ែតសិប ម៉ែត្រត្រីគុណសូន្យសែសិបប្រាំបួន) និងអនុផលព្រៃឈើមួយចំនួនទៀត ដែលមានតម្លៃជាមូលដ្ឋានស្មើនឹងទឹកប្រាក់សរុបចំនួន ៤៥៦ ៩៧១ ៥៧៨ រៀលគត់)។

គណៈកម្មការពិនិត្យ វាយតម្លៃ និងដេញថ្លៃ ឬពិគ្រោះថ្លៃលើមធ្យោបាយដឹកជញ្ជូន និងផល អនុផលព្រៃឈើគ្រប់ប្រភេទ បានរៀបចំឯកសារសម្រាប់អតិថិជន ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅរដ្ឋបាលព្រៃឈើ ដែលមានអាសយដ្ឋាន ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ តទៅ រៀងរាល់ម៉ោងធ្វើការ។

ឯកសារដេញថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនរដ្ឋបាលព្រៃឈើ (នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ) យ៉ាងយូរបំផុតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី។

ការបើកសំណើដេញថ្លៃនឹងប្រព្រឹត្តទៅនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមអាសយដ្ឋានលេខ២០០ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង ០៩:០០នាទី ថ្ងៃទី៣០ខែមករា ឆ្នាំ២០២៦។

អតិថិជន ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែមួយគត់។ ព័ត៌មានលម្អិតទាក់ទងនឹងការដេញថ្លៃ សូមទំនាក់ទំនងមករដ្ឋបាលព្រៃឈើ (នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ) រៀងរាល់ម៉ោងធ្វើការ៕