* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តតាកែវ៖ ប្រជាពលរដ្ឋកម្ពុជាចងចាំជានិច្ច ចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរកងទ័ព ដើម្បីបុព្វហេតុជាតិមាតុភូមិ

07-01-2026 15:05

(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមគ្រួសារវីរកងទ័ពភៀសសឹក និងគ្រួសារស៊ីវិល ភៀសសឹក ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅមូលដ្ឋានស្រុកសំរោង ចំនួន ២៨៧គ្រួសារ នាព្រឹកថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ២០២៦ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ប្រជាពលរដ្ឋទូទាំងប្រទេសចងចាំជានិច្ចចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរកងទ័ពដែលបានលះបង់ចំពោះជាតិមាតុភូមិ។

លោក វ៉ី សំណាង បានបន្តថា ការចុះជួបសំណេះ សំណាលជាមួយបងប្អូនជនភៀសសឹក និងគ្រួសារវីរកងទ័ពនៅក្នុងមូលដ្ឋានស្រុកសំរោង ថ្ងៃនេះ គឺជាការបង្ហាញពីការដឹងគុណ ចំពោះអ្នកដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារទឹកដីមិនឱ្យសត្រូវចូលមកឈ្លានពានទឹកដីកម្ពុជាយើងបាននោះទេ។

លោកអភិបាលខេត្តតាកែវ បានចាត់ទុកបងប្អូនអតីតយុទ្ធជនថា ជាសាក្សីរស់ ដែលដឹងច្បាស់បំផុតពីទុក្ខវេទនានៃភ្លើងសង្គ្រាម និងជាអ្នកដែលយល់ច្បាស់បំផុតពីតម្លៃនៃពាក្យថា «អរគុណសន្តិភាព»។

នៅក្នុងឱកាសនោះលោក វ៉ី សំណាង ក៏បានជំរុញឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ រួមគ្នារក្សានូវសមិទ្ធផលដែលកើតចេញ ពីសន្តិភាព ព្រោះបើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ សាលារៀន វត្តអារាម និងជីវភាពធូរធារដូចសព្វថ្ងៃនេះដែរ។ សន្តិភាព គឺជាដង្ហើមនៃជីវិត និងជាគ្រឹះនៃក្តីសង្ឃឹម ដូច្នេះយើងទាំងអស់គ្នាមានកាតព្វកិច្ច ថែរក្សាវាឱ្យបានទោះ ក្នុងតម្លៃណាក៏ដោយ៕