* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ អំពាវនាវដល់ប្រជាពលរដ្ឋ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល នៅក្នុងការខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី

07-01-2026 15:11

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល នៅក្នុងការខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី។

លោកស្រី ឃួន ឃុនឌី បានថ្លែងបែបនេះ ពេលចុះជួបសំណេះសំណាលសួរសុខទុក្ខគណ:កម្មាធិការបក្សឃុំ លោក លោកស្រីសមាជិកអចិន្ត្រៃយ៍គណបក្សឃុំសាន់គរ នៅកស្នាក់ការគណបក្សឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី យស ថានារី សមាជិករដ្ឋសភា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោកប្រធានគណ:កម្មាធិការបក្សឃុំ លោក លោកស្រីសមាជិកអចិន្ត្រៃយ៍គណបក្សឃុំ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកសាខាគណបក្សភូមិ ចំនួន៥៦នាក់ ផងដែរ។

ជាមួយគ្នានោះដែរ លោកស្រីបានរំលឹកពីវីរភាព និងការលះបង់របស់យុទ្ធជនក្នុងការរំដោះប្រទេស ព្រមទាំងចងចាំមហាវីរភាព និងដឹងគុណដល់យុទ្ធជនជំនាន់មុន។ ជាពិសេសគឺ ៧ មករា ដែលជាការចងចាំពីការសង្គ្រោះជីវិតប្រជាជនកម្ពុជា ហើយក៏ជាការនាំមកនូវសិទ្ធិសេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យកម្ពុជាមានកិត្យានុភាពលើឆាកអន្តរជាតិដល់ពេលនេះ។

លោកស្រីបន្តថា ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសចាត់ទុកថ្ងៃទី៧ ខែមករា ជាប្រវត្តិសាស្ត្រ ដែលបានបញ្ចប់របបកម្ពុជាប្រជាធិបតេយ្យ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងធ្វើឱ្យមានមនុស្សស្លាប់ជិត ៣លាននាក់។ របបដ៏ឃោរឃៅខ្មៅងងឹតមួយនេះ ត្រូវបានកងកម្លាំងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលពេលនេះជារណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដោយសហការជាមួយកងកម្លាំងស្ម័គ្រចិត្តវៀតណាម បានចូលមកជួយរំដោះប្រទេស និងប្រជាជនកម្ពុជាបានទាន់ពេលវេលា ជួយសង្គ្រោះប្រជាជនស្លូតត្រង់រាប់លាននាក់ពីការសម្លាប់។

លោកស្រី បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីសភាពការណ៍វិវត្តនៃសង្រ្គាមកម្ពុជា-ថៃ ជាពិសេស គឺកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៅលើសមរភូមិការទូត ផ្លូវច្បាប់ និងយោធា ក៏ដូចជាវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដី ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជឿជាក់លើការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីកម្ពុជា និងស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាពនៅតាមបន្ទាត់ព្រំដែន ហើយក៏គ្មានការចចារប្តូរយកសន្តិភាពជាមួយនឹងការកាត់ទឹកដីនោះឡើយ៕