ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ខិតខំរៀនដេីម្បីអនាគត! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែមករា៖ បង្ក្រាប១០ករណី ឃាត់ខ្លួន២០នាក់
07-01-2026 16:21
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១០ករណី ឃាត់ខ្លួនជនសង្ស័យ២០នាក់។
* ករណីដឹកជញ្ជូនរក្សាទុក៥ករណី ឃាត់ខ្លួន៩នាក់
* ករណីជួញដូរ២ករណី ឃាត់ខ្លួន៧នាក់
* ករណីប្រើប្រាស់៣ករណី ឃាត់ខ្លួន៤នាក់
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៧ករណី ឃាត់ខ្លួន១៧០នាក់ (ស្រី៩នាក់)៕




