* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តារាហូលីវូដ Angelina Jolie មានគម្រោងមករស់នៅប្រទេសកម្ពុជា ដែលលោកស្រីចាត់ទុកជាផ្ទះទីពីរ

08-01-2026 10:16

(Los Angeles)៖ យោងតាមសារព័ត៌មានបរទេសនានា តារា​សម្ដែង​ហូលីវូដ លោកស្រី Angelina Jolie បានដាក់​លក់​ផ្ទះ​នៅ​ទីក្រុង Los Angeles សហរដ្ឋអាមេរិក ហើយ​កំពុង​រៀបចំជីវិតថ្មី មករស់នៅកន្លែងក្នុងក្តីស្រម៉ៃចង់របស់លោកស្រី ​ដែលរួមមានប្រទេស​កម្ពុជា ជា​ទីដែល​លោកស្រីមាន​​សញ្ជាតិខ្មែរស្រាប់។ នេះបើយោងតាមការដកស្រង់ផ្សាយពីគេហទំព័រព័ត៌មាន និងកម្សាន្តអាមេរិក MSN ។

ប្រភពដែលដឹងអំពីគម្រោងនេះ បានប្រាប់ Page Six ដែលជាកាសែតតាមដានរឿងរាវរបស់តារា ថាតារាសម្តែង និងជាអ្នកដឹកនាំរឿង ហើយក៏សប្បុរសជនវ័យ ៥១ឆ្នាំរូបនេះ បានលក់ផ្ទះដ៏ស្កឹមស្កៃ Cecil B. DeMille តម្លៃ ២៥លានដុល្លារ ដែលលោកស្រីបានរស់នៅតាំងតែពីឆ្នាំ ២០១៦ ហើយក៏បានរកអ្នកទិញដោយស្ងាត់ៗផងដែរ។

សារព័ត៌មានកម្សាន្តអាមេរិក People បានដកស្រង់ប្រភពមួយដោយបញ្ជាក់ថា «លោកស្រី កំពុងរៀបចំចាប់ផ្តើមជំពូកថ្មីទាំងស្រុង នាឆ្នាំថ្មីនេះ»។ ប្រភពដដែលបានបន្ថែមថា លោកស្រី Angelina Jolie មានគម្រោងចាកចេញពីសហរដ្ឋអាមេរិក ហើយមករស់នៅក្នុងប្រទេសកម្ពុជា និងអឺរ៉ុប។

បើតាម Page Six លោកស្រី នឹងបើកហាងលក់សម្លៀកបំពាក់យីហោស្រីផ្ទាល់ខ្លួន គឺ Atelier Jolie នៅក្នុងទីក្រុងញូវយ៉ក នាឆ្នាំនេះ ហើយនឹងបែងចែកពេលវេលារស់នៅរវាងអឺរ៉ុប និងកម្ពុជា ជាប្រទេសដែលនាងបានចាត់ទុកជាផ្ទះទីពីរ។

គួរបញ្ជាក់ថា ដើម្បីទទួលស្គាល់ស្នាដៃអភិរក្សរបស់លោកស្រី Angelina Jolie ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជប្រទានសញ្ជាតិកម្ពុជាដល់លោកស្រី កាលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០៥៕