«សួនតេជោសន្តិភាព» នៅរមណីយដ្ឋានទេសចរណ៍ទំនប់៩៥ នឹងក្លាយជាតំបន់សក្តានុពលទេសចរណ៍ថ្មី ប្លែក និងទាក់ទាញមួយនៅខេត្តព្រះវិហារ

08-01-2026 14:45

(ព្រះវិហារ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ រួមជាមួយលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនូវទីតាំង «សួនតេជោសន្តិភាព» ស្ថិតនៅតំបន់ទេសចរណ៍ ទំបន់៩៥ ជើងភ្នំត្បែង ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

ការចុះទៅកាន់ទីតាំងជាក់ស្ដែងនេះ ក្នុងគោលបំណងត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារដែលកំពុងអនុវត្ត ដើម្បីធានាឱ្យបាននូវសុវត្ថិភាព សោភ័ណភាព ភាពច្នៃប្រឌិត គុណភាព ស្តង់ដា និងឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពោលគឺដើម្បីទាក់ទាញភ្ញៀវទេសចរ ជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋក្នុងតំបន់អញ្ជើញមកទស្សនាកម្សាន្ត៕