* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តតាកែវ ជឿជាក់ថា យន្តការច្បាប់អន្តរជាតិ នឹងដោះស្រាយបញ្ហាជម្លៅព្រំដែនរវាងកម្ពុជា-ថៃ ឲ្យប្រសើឡើងវិញ

08-01-2026 15:06

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកយន្តការច្បាប់អន្តរជាតិជាយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ តាមរយៈកិច្ចប្រជុំ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន (JBC) ប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងយន្តការច្បាប់ផ្សេងៗទៀត ក្នុងន័យធ្វើយ៉ាងណារកយុត្តិធម៌ជូនកម្ពុជា និងធានាបាននូវសន្ដិសុខសណ្ដាប់ធ្នាប់តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ឲ្យមានភាពល្អប្រសើរឡើងវិញ។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ លោក វ៉ី សំណាង បានថ្លែងថា នៅក្នុងសង្គ្រាមឈ្លានពានជាង២០ថ្ងៃ យោធាថៃ បានពង្រីកវិសាលភាពនៃការឈ្លានពានតាមបណ្ដោយព្រំដែនជាង ៨០០គីឡូម៉ែត្រ មកលើទឹកដីកម្ពុជា ព្រមទាំងបានបាញ់ប្រហារយ៉ាងកម្រោលមកលើមូលដ្ឋានទ័ព និងទីតាំងជនស៊ីវិលដោយមិនរើសមុខ។

បន្ទាប់ពីអនុវត្តបទឈប់បាញ់ យោធាថៃបានរាយបន្លាលួស និងយកគ្រឿងចក្រមកឈូសឆាយចូលដែនអធិបតេយ្យកម្ពុជាដោយខុសច្បាប់នៅទីតាំងមួយចំនួន ព្រមទាំងបានលួចទ្រព្យសម្បត្តិ និងបំផ្លាញផ្ទះសំបែងរបស់ ប្រជាពលរដ្ឋខ្មែរខ្ទេចខ្ទីគ្មានសល់។

អភិបាលខេត្តតាកែវ បានបន្ថែមថា ទង្វើដ៏សាហាវព្រៃផ្សៃនេះវាជាភស្ភុតាងយ៉ាងច្បាស់លាស់មិនអាចប្រកែកបាន ពីទង្វើឈ្លានពានរបស់យោធាថៃដែលនាំឱ្យកម្ពុជាឈ្នះក្ដីតាមរយៈច្បាប់អន្តរជាតិ ដើម្បីរកយុត្តិធម៌ជូនប្រទេសជាតិ និងប្រជាជនខ្មែរ ហើយរាល់ទីតាំងដែលយោធាថៃ បានកាន់កាប់នឹងត្រូវប្រគល់មកឱ្យកម្ពុជាវិញ ស្របតាមច្បាប់អន្តរជាតិបានដោះស្រាយ។

ឆ្លៀតក្នុងឱកាសនោះលោក វ៉ី សំណាង ក៏បានសម្ដែងមោទនភាពជាមួយប្រជាពលរដ្ឋខេត្តតាកែវ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ បរិច្ចាគស្បៀងអាហារ និងថវិកាដល់ជនភៀសសឹក និងវីរកងទ័ពជួរមុខ សកម្មភាពនេះ បានបង្ហាញពីស្មារតី សាមគ្គីឯកភាពជាតិជាធ្លុងមួយក្នុងនាមជាសមរភូមិក្រោយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ បន្តសា្មរតីស្នេហាជាតិ រួបរួមសាគ្គីគ្នា ក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវមានជំនឿជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជា លើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ប្រកបដោយជំនឿមុតមាំចំពោះបុព្វហេតុដ៏យុត្តិធម៌របស់កម្ពុជា៕