អគ្គិភ័យរោងចក្រយ៉ាងសន្ធោសន្ធៅ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង, សមត្ថកិច្ចកំពុងអន្ដរាគមន៍សង្គ្រោះ (Video inside)

08-01-2026 15:17

(ស្វាយរៀង)៖ រោងចក្រ តាយ សេង៣ ស្ថិតនៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ត្រូវបានអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ។

បើតាមសេចក្ដីរាយការណ៍នៅពេលនេះ រថយន្ដពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កំពុងចេញអន្ដរាគមន៍សង្គ្រោះ។ ខណៈមូលហេតុ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ឲ្យដឹងនៅឡើយទេ៕