* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វីរៈកងទ័ពជួរមុខ៣នាក់ និងវីរៈនគរបាលម្នាក់ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្ត ទទួលបានការឧបត្ថម្ភ និងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្តកំពង់ចាម

08-01-2026 15:30

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋានចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរៈកងទ័ពជួរមុខ៣នាក់ និងវីរៈនគរបាលម្នាក់ ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

វីរៈកងទ័ព និងវីរៈនគរបាលទាំង៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម មានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈោ្មះ រឿន ចាន់ថារី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិ ចំបក់សែនជ័យ ឃីស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
*ទី២៖ ឈ្មោះ ហ៊ាប សារិទ្ធិ អាយុ២៦ឆ្នាំ មានទីលំនៅភូមិ ពោធិ៍អាង ឃុំអញ្ចើម ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ
*ទី៣៖ ឈ្មោះ ចក់ ស៊ីផឿន អាយុ៣៤ ទីលំនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម
*ទី៤៖ ឈ្មោះ ថាវ ហ័រណាំ អាយុ២៥ឆ្នាំ ទីលំនៅភូមិចំបក់១ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ជានគរបាលជួរមុខ។ ពួកគាត់ទាំង៤នាក់ មានជំងឺក្នុងបេសកកម្មការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

លោក អ៊ុន ចាន់ដា បានយកឱកាសនោះពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខរបស់វីរកងទ័ពយើង និងបងប្អូនប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត ក៏បានកោតសរសើរដល់វីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងជួរមុខរបស់យើង និងក្រើនរំលឹកឲ្យពួកគាត់ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំរបស់របស់គ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយ ឆាប់បានវិលត្រឡប់ទៅគេហដ្ឋានវិញ៕