អ្នកឧកញ៉ា ម៉ក់ គីមហុង តំណាងក្រុមគ្រួសារនៃសព គោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពសពឧបាសិកា ស៊ន់ គា ដែលត្រូវជាម្តាយក្មេក

09-01-2026 11:02

(ភ្នំពេញ)៖ អ្នកឧកញ៉ា ម៉ក់ គីមហុង តំណាងក្រុមគ្រួសារនៃសព បានចេញសារលិខិតគោរពថ្លែងអំណរគុណ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខចំពោះមរណភាពរបស់ឧបាសិកា ស៊ន់ គា ត្រូវជាម្តាយក្មេក បានទទួលមរណភាពកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២ និង២៥ នាទីរសៀល ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរថា៖ «យើងខ្ញុំទាំងអស់គ្នាជាក្រុមគ្រួសារសព ឧបាសិកា ស៊ន់ គា សូមគោរពថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជាទីបំផុតគោរពជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលបានផ្ញើសារលិខិតរំលែកមរណទុក្ខ ដល់យើងខ្ញុំជាក្រុមគ្រួសារឧបាសិកា ស៊ន់ គា ដែលជាម្តាយបង្កើត ម្តាយក្មេក និជាជីដូន បានទទួលមរណភាព នៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២ និង២៥នាទីរសៀល ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសនេះ យើងខ្ញុំជាក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោ ដែលបានសម្តែងនូវសេចក្តីទុក្ខព្រួយដ៏សង្វេគ ក្រៀមក្រំ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសាររបស់យើងខ្ញុំ។ សាររំលែកមរណទុក្ខដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ពិតជាបានផ្តល់នូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តម និងធំធេងជាអនេកដល់យើងខ្ញុំទាំងអស់គ្នាជាក្រុមគ្រួសារ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាទទួលបាននូវភាពកក់ក្តៅ និងមិនអាចបំភ្លេចបាននូវសមានចិត្តដ៏មហាថ្លៃថ្លារបស់សម្តេចតេជោ បានឡើយ។

យើងខ្ញុំសូមគោរពថ្លែងអំណរគុណ និងដឹងគុណជាអនេក និងសូមបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តីភាពដ៏ស្មោះស្ម័គ្រ និងការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតអំពីយើងខ្ញុំ»៕