សិស្សានុសិស្សជាង១ពាន់ នៅវិទ្យាល័យ ហ៊ុន សែន មង្គលបពិត្រ ទទួលបានការអប់រំអំពីអំពីផលប៉ះពាល់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិច ពីអាវុធហត្ថខេត្តកំពង់ស្ពឺ

10-01-2026 08:29

(កំពង់ស្ពឺ)៖ ដោយទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងជំនាញអាវុធហត្ថ បានចុះអប់រំផ្សព្វផ្សាយ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងបារីអេឡិចត្រូនិច និងក្មេងទំនើង ព្រមទាំងលេខអន្តរាគមន៍បន្ទាន់1292 នៅវិទ្យាល័យ ហ៊ុន សែន មង្គលបពិត្រ ស្ថិតក្នុងភូមិកន្លង់ជុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្នុងនោះ ដឹកនាំដោយលោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ និងក្រុមយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ (ស.ស.យ.ក) ដែលមានសិស្សសរុបចំនួន១.១១២នាក់ ស្រី៦៤១នាក់ គ្រូសរុប ចំនួន៣៥នាក់ ស្រី១២នាក់៕