* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បុរី ឡេង ណាវ៉ាត្រា ៦អា បង្ហាញលទ្ធផលដោះស្រាយឲ្យអតិថិជន សម្របសម្រួលរបស់ក្រសួងដែនដី និងស្ថាប័នពាក់ព័ន្ធ ក្នុងស្ថានភាពសេដ្ឋកិច្ចមានការលំបាកខ្លាំង

10-01-2026 10:24

(ភ្នំពេញ)៖ បុរី ឡេង ណាវ៉ាត្រា ៦អា បានបង្ហាញលទ្ធផលនៃការខិតខំប្រឹងប្រែងដោះស្រាយជូនអតិថិជន ក្រោមការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ ក្នុងស្ថានភាពសេដ្ឋកិច្ចពិតជាមានការលំបាកខ្លាំង បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ចពិភពលោក និងសង្រ្គាម។

បើតាមបញ្ជាក់នៅថ្ងៃទី១០ ខែមករានេះ បុរី ឡេង ណាវ៉ាត្រា បានបន្តសកម្មភាពនៃការសាងសង់ និងអតិថិជនមួយចំនួនក៏បានអញ្ជើញមកទទួលការសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់។ បុរីក៏សូមគោរពអរគុណពុកម៉ែបងប្អូនដោយក្ដីអនុគ្រោះ និងយោគយល់ក្នុងកាលៈទេសៈដ៏លំបាកនេះ។

យោងលើកំណត់ហេតុប្រជុំ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ហើយមកដល់ពេលនេះក្រុមហ៊ុនបានខិតខំប្រឹងប្រែងដោះស្រាយបានលទ្ធផលដូចខាងក្រោម៖

- ចំណុចទី១. ទីតាំងដីឡូតិ៍ ៨៧ ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹក-ភ្លើងបន្ថែមរួចរាល់ ដូចនេះអតិថិជនអាចប្រើប្រាស់បានទាំងស្នាក់នៅ និងការសាងសង់ផ្សេងៗ ។

- ចំណុចទី២. គម្រោងដីឡូតិ៍ជ្រែ១០០ បច្ចុប្បន្នមិនទាន់បានចាក់ដីបន្ថែមទេ ដោយក្រុមហ៊ុនកំពុងចាក់នៅប្លុក C បំពេញបន្តិចសិន។ ដោយឡែកអតិថិជនទិញផ្ទះ ក្រុមហ៊ុនកំពុងដោះស្រាយ ពួកគាត់ភាគច្រើនសុំប្ដូរទីតាំង គម្រោងបុរី៦អា បច្ចុប្បន្នផ្ទះនៅសល់ចំនួនតែ៤៦ ប៉ុណ្ណោះ ។

- ចំណុចទី៣. ការចាក់ដីនៅប្លុក C គឺកំពុងចាក់រាល់ថ្ងៃ បច្ចុប្បន្នកើនបាន៨៥% និងនៅលស់តែ ១៥% ប៉ុណ្ណោះចំពោះទីតាំងដែលត្រូវចាក់ ហើយបន្ទាប់ពីពេញកូដរួចក្រុមការងារ និងគូសឡូតិ៍ដែលសល់នៅប្លុក E1 ដើម្បីលើកអតិថិជនប្លុក RA មកទីតាំងនេះដែរ។

- ចំណុចទី៤. ប្លុកវីឡាថៃ ៨៧ គឺបានរួចរាល់ការងារឆ្អឹងទាំងស្រុង ៩០% ហើយប្លុកនេះ គឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ-ប្រព័ន្ធលូ។ ការដំណើរការសាងសង់បន្ត គឺត្រៀមនឹងចូលឆាប់ៗនេះ។

- ចំណុចទី៥. អតិថិជនបង់រំលោះ ស្នើសុំផ្អាកការបង់ប្រាក់ ក្រុមហ៊ុនបានយល់ពីការលំបាករបស់អតិថិជន ដូច្នេះក្រុមហ៊ុននឹងពិនិត្យលើភាពជាក់ស្ដែងជូន។ ក្រុមហ៊ុនបច្ចុប្បន្នក៏មានការលំបាកដូចគ្នា ដូចនេះស្នើសូមឲ្យអតិថិជនដែលមានលទ្ធភាពមេត្តាបង់ប្រាក់បន្តចំពោះទីតាំងដែលបានសាងសង់។

- ចំណុចទី៦. អតិថិជននៅប្លុកវីឡា ៥៣៣ ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងស្វះស្វែងរកកញ្ចក់ហិរញ្ញវត្ថុ ដើម្បីត្រៀមក្នុងដំណើរការសាងសង់ឆាប់ៗនេះ។

សម្រាប់ជំហររបស់បុរី គឺឈរលើគោលការណ៍សង់បញ្ចប់ជូនពុកម៉ែបងប្អូន ១០០% ។ បុរីឡេង ណាវ៉ាត្រា មានផ្ទះសង់ហើយខ្លះសម្រាប់ជជែកដោះស្រាយដោះដូរយើងគណនាថែមថយតាមតម្លៃជាក់ស្ដែង បុរីឡេង ណាវ៉ាត្រា ក៏មានជាជម្រើសជជែកជូនពុកម៉ែដោយឈរលើគោលការណ៍មិនឲ្យខាតបង់នៅអត្ថប្រយោជន៍ពុកម៉ែបងប្អូនឡើយ។

១-សម្រាប់អតិថិជន ប្លុក វីឡា B 533

អតិថិជន បញ្ចប់ការសាងសង់ដោយខ្លួន គឺសម្របសម្រួលបានដី 2ឡូតិ៍ ទំហំ 10x 17ម ក្នុង1ឡូតិ៍ ( គឺ 6អា 1ឡូតិ៍ និងព្រះប្រសប់ 1ឡូតិ៍ ) ។
អតិថិជនដោះស្រាយបញ្ចប់ដោះដូរ គឺសម្របសម្រួលបានដី 4ឡូតិ៍ ទំហំ 10x17ម ក្នុង1ឡូតិ៍ ( គឺ 6អា 2ឡូតិ៍ និងព្រះប្រសប់ 2ឡូតិ៍ ) ។

២-សម្រាប់អតិថិជនប្លុក B ប្រភេទផ្ទះ E0-E1

អតិថិជនសាងសង់បញ្ចប់ខ្លួនឯង គឺសម្របសម្រួលទទួលបានដី 2ឡូតិ៍ ទំហំ 4.1 x18ម ដីនៅ ៦អា៕