* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោកស្រី លីម ដារ៉ែន ជួនណារិន្ទ បន្ដឧបត្ថម្ភជ្រូក១២ក្បាល ដល់កម្លាំងកងពលតូចអន្ដរាគមន៍លេខ៧ ឈរជើងទិសភ្នំខ្មោច ខេត្តព្រះវិហារ

10-01-2026 14:35

(ព្រះវិហារ)៖ លោកស្រី លីម ដារ៉ែន ភរិយាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្ដឧបត្ថម្ភសាច់ជ្រូកចំនួន១២ក្បាល ដល់កម្លាំងទាំង៤វរសេនាតូច និងកម្លាំង នៃកងពលតូចអន្ដរាគមន៍លេខ៧ ឈរជើងទិសភ្នំខ្មោច ខេត្តព្រះវិហារ។

សាច់ជ្រូកចំនួន១២ក្បាលនេះ ត្រូវបានភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះវិហារ នាំយកទៅប្រគល់ជូនតាមបណ្ដាគោលដៅរួចរាល់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ។

ជំនួសមុខឲ្យកម្លាំងកងពលតូចអន្ដរាគមន៍លេខ៧ នាយទាហាន នាយទាហានរង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី លីម ដារ៉ែន ភរិយាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភសាច់ជ្រូក១២ក្បាល ដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់កម្លាំងជួរមុខ។

កាលពីម្សិលមិញ លោកស្រី លីម ដារ៉ែន ជួនណារិន្ទ បានឧបត្ថម្ភជ្រូកចំនួន២០ក្បាល ដល់កម្លាំងយោធាដែលឈរជើងនៅជួរមុខទិសប្រាសាទព្រះវិហារ តាថាវ និងភ្នំ៣៩៨ផងដែរ។

សូមជម្រាបថា ជានិច្ចកាលលោកស្រី លីម ដារ៉ែន ជួនណារិន្ទ តែងតែឧបត្ថម្ភទាំងគ្រឿងឧបភោគ បរិភោគ និងថវិកាជាបន្ដបន្ទាប់ដើម្បីគាំទ្រដល់កម្លាំងជួរមុខដែលកំពុងប្រកៀកស្នាគ្នាយ៉ាងរឹងមាំ ការពារបូរណភាពទឹក និងដែនអធិបតេយ្យជាតិ។ ក្រៅពីកម្លាំងជួរមុខ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកស្រី លីម ដារ៉ែន ក៏តែងសួរសុខទុក្ខដោយផ្ទាល់កម្លាំងនគរបាល និងកងទ័ពដែលសម្រាកនៅតាមមន្ទីរពេទ្យផងដែរ៕