សូមកុំចង់សាកល្បងប្រើគ្រឿងញៀន សូម្បីម្តង! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១០ ខែមករា​៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន៤៥នាក់

10-01-2026 16:14

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៤ក​រណី ឃាត់ខ្លួនជនសង្ស័យ៤៥នាក់។

* ⁠ករណីដឹកជញ្ជូនរក្សាទុក១០ករណី ឃាត់ខ្លួន២៦នាក់
* ⁠ករណីជួញដូរ២ករណី ឃាត់ខ្លួន១០នាក់
* ករណី​ប្រើប្រាស់២ករណី ឃាត់ខ្លួន១១នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩៨ករណី ឃាត់ខ្លួន៣១៤នាក់ (ស្រី២១នាក់)៕