* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកឧកញ៉ា លី ឃុនថៃ ដឹកនាំប្រតិភូជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កសិកម្មកម្ពុជា-ចិន នៅក្រុងណាននីង ប្រទេសចិន

10-01-2026 16:19

(ណាននីង)៖ ក្នុងស្មារតីពង្រឹងចំណងមិត្តភាពដែកថែប និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុង «សន្និសីទសហប្រតិបត្តិការ ពាណិជ្ជកម្មកសិកម្ម កម្ពុជា-ចិន» នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងរកឱកាសវិនិយោគថ្មីៗ ពិសេសលើវិស័យចិញ្ចឹមសត្វ និងការនាំចេញ-នាំចូលផលិតផលកសិកម្ម។

ក្នុងសុន្ទរកថានាឱកាសនោះ អ្នកឧកញ៉ា លី ឃុនថៃ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង លើសក្តានុពល កសិកម្មនៃតំបន់ស៊ីអ៊ូជូមូឈីន ជាពិសេសផលិតផល «កូនចៀមអ៊ូជីមឈីន» ដែលជាម៉ាកផលិតផលកសិកម្ម ដ៏ល្បីល្បាញរបស់ចិន។ លោកបានបញ្ជាក់ថា កម្ពុជាកំពុងមានតម្រូវការខ្ពស់លើសាច់សត្វដែលមានស្តង់ដារអនាម័យ និងគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលកាន់តែប្រសើរឡើង។

សម្រាប់ទិសដៅយុទ្ធសាស្ត្រ និងការតភ្ជាប់តំបន់អាស៊ាន អ្នកឧកញ៉ា លី ឃុនថៃ បានគូសបញ្ជាក់ពីចំណុចគន្លឹះចំនួន ៣ ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការនេះ ឱ្យសម្រេចបានលទ្ធផលជាក់ស្តែង៖

*ការតភ្ជាប់ទីផ្សារ៖ ប្រើប្រាស់កម្ពុជាជាមជ្ឈមណ្ឌលចែកចាយផលិតផលកសិកម្មចិន ទៅកាន់ទីផ្សារអាស៊ាន ដែលមានអតិថិជនជាង ៦០០ លាននាក់។

*ការទាក់ទាញការវិនិយោគ៖ លើកទឹកចិត្តឱ្យសហគ្រាសចិនមកបង្កើតរោងចក្រកែច្នៃ និងឡូជីស្ទិកនៅកម្ពុជា ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

*យន្តការទំនាក់ទំនងរយៈពេលវែង៖ បង្កើតប្រព័ន្ធទំនាក់ទំនងទៀងទាត់រវាងសមាគម និងភាគីចិន ដើម្បីសម្របសម្រួល ពាណិជ្ជកម្ម និងដោះស្រាយបញ្ហាប្រឈមនានា។

អ្នកឧកញ៉ា លី ឃុនថៃ បានសង្កត់ធ្ងន់ថា ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង RCEP និងគម្រោងយុទ្ធសាស្ត្រ «ផ្លូវ និងខ្សែក្រវាត់» កិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាកម្លាំងចលករថ្មីមួយក្នុងការជំរុញសេដ្ឋកិច្ច។ លោកបានបន្តថា៖ «យើងនឹងរួមគ្នាធ្វើឱ្យផលិតផលកសិកម្មដ៏ល្អឥតខ្ចោះពីទឹកដីចិន មកបំពេញតម្រូវការនៅកម្ពុជា និងរីកសាយភាយទៅទូទាំងតំបន់អាស៊ាន»។

សន្និសីទនេះ បានបញ្ចប់ទៅដោយផ្លែផ្កាដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក្នុងការនាំមកនូវបច្ចេកវិទ្យា និងផលិតផលថ្មីៗ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕