សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាទ្ធរណ៍ភ្នំពេញ នាំយកនូវអំណោយមនុស្សធម៌ជូនគ្រួសារវីរកងទ័ពជួរមុខ និងគ្រួសារភៀសសឹក ដែលកំពុងស្នាក់នៅឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី

10-01-2026 16:51

(ភ្នំពេញ)៖ លោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាទ្ធរណ៍ភ្នំពេញ អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ អគ្គព្រះរាជអាជ្ញារង ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋបាល បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ជូនគ្រួសារវីរកងទ័ពជួរមុខ និងគ្រួសារភៀសសឹកសរុបចំនួន២២០គ្រួសារ ជួបប្រទះនូវការលំបាកដោយសារសង្គ្រាមរំលោភបំពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ដែលកំពុងស្នាក់នៅក្នុងឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សកម្មភាពនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ដោយទទួលនូវការស្វាគមន៍ពីសំណាក់លោក ពេជ្រ ម៉ាឡៃ ប្រធានក្រុមប្រឹក្សាស្រុកមោងឫស្សី លោក ទេព ហ៊ន អភិបាលស្រុកមោងប្ញស្សី មេឃុំព្រៃសា្វយ ព្រមទាំងសមាជិក សមាជិកា។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលនាំយកមកប្រគល់ជូនគ្រួសារវីរកងទ័ពជួរមុខចំនួន៣៥គ្រួសារ និងគ្រួសារភៀសសឹកចំនួន១៨៥គ្រួសារនាពេលនេះ គឺក្នុង១គ្រួសារទទួលបានអង្ករ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកភេសជ្ជៈ V-Cola ១កេស ទឹកបរិសុទ្ធ V-Active១កេស ទឹកដោះគោ១យួរ ភួយ១ ក្រមា១ និងថវិកាមួយចំនួន៕