* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* មន្ត្រីកម្ពុជា ដឹកដៃអ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព ចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

តំណាង ៣សមាគមសាសនា ផ្ញើសារឲ្យកាត់បន្ថយ ការប្រើប្រាស់ផ្លាស្ទិក

10-01-2026 19:31

(ភ្នំពេញ)៖ តំណាងមកពី សមាគមសាសនា ចំនួន៣ នៅកម្ពុជា គឺពុទ្ធសាសនា គ្រីស្ទសាសនា និងអ៉ីស្លាមសាសនា បានផ្ញើសារឲ្យមហាជនទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក។ ពួកគាត់ បានចែករំលែកគំនិត ទស្សនៈ និងបទពិសោធន៍ ក្នុងការអនុវត្តទ្រស្តីសាសនារបស់ខ្លួន ដើម្បីជំរុញឲ្យសាធារណជនយល់ដឹង និងចូលរួមអនុវត្តជាក់ស្តែង ដោយចាប់ផ្តើមពីរឿងតូចៗ ដូចជា ការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកប្រើតែម្តង។

សារនេះបានបង្ហាញក្នុងឱកាស គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំវេទិកាពិភាក្សាស្តីពី «សំឡេងអន្តរសាសនាដើម្បីបរិស្ថានស្អាត៖ និយាយថា “ទេ” ចំពោះផ្លាស្ទិក - Interfaith Voices for a Clean Environment: Say “No” to Plastic”» នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ នៅសាលទន្លេសាប អគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា និងផ្សាយផ្ទាល់លើបណ្តាញសង្គម។

កម្មវិធីនេះដែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន ជាពិសេសបញ្ហាកាកសំណល់ផ្លាស្ទិក ដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធម្មជាតិ សុខភាពមនុស្ស និងជីវិតសត្វទាំងឡាយ។ ការជ្រើសរើសប្រធានបទអន្តរសាសនា បង្ហាញឲ្យឃើញថា សាសនាទាំងឡាយមានសំឡេងរួមគ្នា និងទំនួលខុសត្រូវរួម ក្នុងការថែរក្សាបរិស្ថាន ដែលជាមរតករួមរបស់មនុស្សជាតិ។

នាឱកាសនោះ ព្រះសិរីកោសល សុំ សុខា ឧត្តម​ទីប្រឹក្សា​គណៈសង្ឃនាយក​នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការវត្តភ្នៀតសិម្ពលី និងជា​ប្រធាន​ពុទ្ធិកសមាគមកម្ពុជរដ្ឋ​ បានមានសង្ឃដីកាថា ក្នុងទស្សនៈព្រះពុទ្ធសាសនា ការថែរក្សាបរិស្ថាន គឺជាការអនុវត្តធម៌ដ៏សំខាន់។

ព្រះអង្គមានសង្ឃដីកាបន្តថា ការមិនបំពុលធម្មជាតិ គឺជាការមិនបង្កទុក្ខដល់សត្វទាំងឡាយ និងមនុស្សជាតិ។ សាសនាទាំងអស់ មិនថាព្រះពុទ្ធសាសនា គ្រីស្ទសាសនា ឬអ៉ីស្លាមសាសនា សុទ្ធតែមានគោលការណ៍រួមគ្នា គឺការលើកកម្ពស់សីលធម៌ ទំនួលខុសត្រូវ និងការរស់នៅដោយចីរភាព។

សមាជិកគណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ លោក កែវ ពិសិដ្ឋ (សេម) បានលើកឡើងថា តាមការស្រាវជ្រាវ មានប្រទេសចំនួន១០ ដែលបំពុលសមុទ្រដោយផ្លាស្ទិក ខ្លាំងបំផុត លើពិភពលោក រួមមាន៖

*១៖ ហ្វីលីពីន មាន ៣៥៦.៣៧១ Metric Ton
*២៖ ឥណ្ឌា មាន ១២៦.៥១៣ Metric Ton
*៣៖ ម៉ាឡេស៊ី មាន៧៣.០៩៨ Metric Ton
*៤៖ ចិន មាន ៧០.៧០៧ Metric Ton
*៥៖ ឥណ្ឌូណេស៊ី មាន ៥៦.៣៣៣ Metric Ton
*៦៖ មីយ៉ាន់ម៉ា មាន ៤០.០០០ Metric Ton
*៧៖ ប្រេស៊ីល មាន៣៧.៧៩៩ Metric Ton
*៨៖ វៀតណាម មាន២៨.២២១ Metric Ton
*៩៖ បង់ក្លាដែស មាន ២៤.៦៤០ Metric Ton
*១០៖ ថៃ មាន ២២.៨០៦ Metric Ton។

«រាល់ថ្ងៃយើងផលិតផ្លាស្ទិកច្រើនណាស់។ អង្គការសហប្រជាជាតិ ព្រមានថា បញ្ហា​កាកសំណល់​ប្លាស្ទិក​នេះ​ កំពុង​ក្លាយ​ជា​ក្តី​កង្វល់​យ៉ាង​ខ្លាំង។ ក្នុង ១ឆ្នាំៗ ពិភពលោកផលិតវា ៤៣០លានតោនឯណោះ។ បើតាមក្រសួងបរិស្ថាន នៅក្រុងភ្នំពេញតែមួយ បានប្រើប្រាស់ថង់ផ្លាស្ទិកប្រមាណ ១០លានថង់ក្នុងមួយថ្ងៃ។ ចំនួននេះ បង្ហាញយ៉ាងច្បាស់ថា ប្រសិនបើយើងមិនចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថពីថ្ងៃនេះទេ នោះបញ្ហានឹងកាន់តែធ្ងន់ធ្ងរឡើង»។ នេះបើតាមសមាជិកគណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ។

ការព្យាករក៏បានបង្ហាញថា ប្រសិនបើគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នោះបរិមាណកាកសំណល់ផ្លាស្ទិកនៅក្នុងសមុទ្រ អាចនឹងកើនឡើងលើសពីបច្ចុប្បន្នដល់ ៣ ដង នៅក្នុងឆ្នាំខាងមុខៗ។ នេះគឺជាការព្រមានដ៏គួរឱ្យបារម្ភសម្រាប់អនាគតមនុស្សជាតិ និងជីវិតសត្វទាំងឡាយ។

សម្រាប់កម្ពុជា បញ្ហានេះក៏កំពុងកើតមានយ៉ាងច្បាស់។ តាមការលើកឡើងរបស់ក្រសួងបរិស្ថាន នៅក្រុងភ្នំពេញតែមួយ បានប្រើប្រាស់ថង់ផ្លាស្ទិក ប្រមាណ ១០ លានថង់ក្នុងមួយថ្ងៃ។ ចំនួននេះ បង្ហាញយ៉ាងច្បាស់ថា ប្រសិនបើយើងមិនចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថពីថ្ងៃនេះទេ នោះបញ្ហានឹងកាន់តែធ្ងន់ធ្ងរឡើង។

បន្ថែមលើនេះ លោក អ៉ិត ប្រាង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល, អនុប្រធាន​ និងជាអគ្គលេខាធិការពុទ្ធិកសមាគមកម្ពុជរដ្ឋ​ បានថ្លែងថា បញ្ហាបរិស្ថាន ជាពិសេសបញ្ហាកាកសំណល់ផ្លាស្ទិក មិនមែនជាបញ្ហាបច្ចេកទេសតែប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាសីលធម៌ បញ្ហាវប្បធម៌ និងបញ្ហាទំនួលខុសត្រូវរួមរបស់មនុស្សជាតិទាំងមូល។ សាសនាទាំងឡាយ បានបង្រៀនឲ្យមនុស្សមានការយកចិត្តទុកដាក់ចំពោះធម្មជាតិ មានការប្រើប្រាស់ធនធានដោយមធ្យមភាព និងមានការគិតគូរអំពីផលវិបាកចំពោះអ្នកដទៃ និងជំនាន់ក្រោយ។

លោកបានបញ្ជាក់ថា «សម្រាប់កម្ពុជា ខ្ញុំព្រះករុណា សង្ឃឹមថា សារដែលបានលើកឡើងនៅក្នុងវេទិកានេះ នឹងមិនត្រឹមតែបញ្ចប់នៅក្នុងសាលប្រជុំនេះប៉ុណ្ណោះទេ ប៉ុន្តែអាចត្រូវបានបន្តផ្សព្វផ្សាយទៅកាន់វត្តអារាម សហគមន៍ សាលារៀន ស្ថាប័នសាសនា និងយុវជនទូទាំងប្រទេស ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរឥរិយាបថជាក់ស្តែង ចាប់ផ្តើមពីការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកប្រចាំថ្ងៃ ការរើសយកជម្រើសដែលមិនបំផ្លាញបរិស្ថាន និងការចូលរួមថែរក្សាធម្មជាតិជាទៀងទាត់»។

លោកបានលើកទឹកចិត្តដល់ព្រះសង្ឃ យុវជន និងសាធារណជនទាំងអស់ ឲ្យបន្តធ្វើជាគំរូល្អក្នុងសង្គម ដោយភ្ជាប់ការអនុវត្តធម៌ ជាមួយការអនុវត្តជីវិតប្រចាំថ្ងៃ ដើម្បីឲ្យការការពារបរិស្ថាន ក្លាយជាផ្នែកមួយនៃវប្បធម៌រស់នៅរបស់យើង៕