* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វិធានការចំពោះមុខសំខាន់៣ ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីដោះស្រាយផលប៉ះ​ពាល់កើតចេញពីសង្គ្រាមទល់ដែនកម្ពុជា-ថៃ

10-01-2026 22:50

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវ​វិធាន​​ការចំពោះចាំបាច់ចំនួន៣ ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីដោះស្រាយផល​ប៉ះ​ពាល់ទាំងឡាយបណ្តាលមកពីសង្គ្រាមទល់ដែនរវាងកម្ពុជា-ថៃ។

តាមរយៈសារពិសេសនៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី បានគូសរំលេចថា វិធានការចាំបាច់ទាំង៣នេះ រួមមានការដោះស្រាយសម្រាប់ជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធដែលខូច។

វិធានការទាំង៣នេះ ត្រូវបានសម្តេចមហាបវរធិបតី បញ្ជាក់លំអិតដូចខាងក្រោម៖

ទី១៖ សម្រាប់ជនភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន៖

ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូល​ដ្ឋាន បាននិងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឱ្យជនភៀសសឹក អាចវិលត្រឡប់ទៅ​លំនៅ​ឋា​នវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ក្រោមការសម្រប​សម្រួល​របស់​អាជ្ញាធរមីន និងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករមីននានា ជាពិសេសមជ្ឈ​មណ្ឌល​កម្ចាត់មីនកម្ពុជាស៊ីម៉ាក់ បាននិងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោស​សំអាត​​អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា ទីតាំងទាំងនោះ មានសុវត្ថិភាពគ្រប់​គ្រាន់​មុននឹងអនុញ្ញាតឱ្យបងប្អូនជនភៀសសឹកវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះ។

ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ សម្តេចប្រមខុរាជរដ្ឋាភិបាល អំពាវនាវដល់បងប្អូនជនភៀសសឹកទាំងអស់បន្តសហការឱ្យបានស្អិតល្មួតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានយោគយល់ចំពោះការរង់​ចាំវិលត្រឡប់ទៅកាន់​លំនៅ​ឋានរបស់បងប្អូនវិញ ខណៈដែលការបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់​ផ្ទុះ​កំពុង​អនុវត្តន៍។

ជាមួយការសម្រួលការវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូន រាជរដ្ឋាភិបាល​ បាន​បង្កើតគណៈកម្មការចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនា​សម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំ និងគ្រប់គ្រងការស្តារជីវ​ភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែននេះ។

ក្រុមការងារចំពោះកិច្ចនេះ កំពុងចុះបំពេញការងារនៅតាមបណ្តាខេត្តដែលរង​ផលប៉ះ​ពាល់​ទាំងអស់ ដើម្បីវាយតម្លៃពីផលប៉ះពាល់ និងសេចក្តីត្រូវការ ដើម្បីដាក់ចេញវិធាន​ការអន្តរាគមន៍ចាំបាច់ សម្រាប់គាំពារជីវភាពរស់នៅរបស់បងប្អូនជនភៀសសឹក​នៅពេល​ត្រឡប់ទៅកាន់លំនៅឋានវិញ សម្តៅស្តារជីវភាព និងជំរុញដំណើរការសកម្មភាពរស់​នៅ​ប្រចាំថ្ងៃឡើងវិញឱ្យបានឆាប់រហូស។ ទន្ទឹមនឹងនេះ ដើម្បីជំរុញការស្តារឡើង​វិញជីវភាព​របស់បងប្អូន រាជរដ្ឋាភិបាល បាននិងកំពុងវាយតម្លៃលើទិដ្ឋភាពសំខាន់ៗចំនួន៣ ទី១) ផលប៉ះពាល់ទៅលើផលដំណាំ, ទី២) ស្ថានភាពបំណុល និងទី៣) ការស្តារឡើង​វិញ​បន្ទាន់នូវសេវាសាធារណៈចាំបាច់ ជាពិសេសបណ្តាញទឹកស្អាត អគ្គិសនី និងទូរគម​នា​គមន៍ រួមទាំងបណ្តាញស្ថិតនៅក្រោមការវិនិយោគរបស់ប្រតិបត្តិករឯកជន។

សម្តេចមហាបវរធិ​បតី បានគូសបញ្ជាក់ថា កន្លងមកនេះ ធនាគារជាតិនៃកម្ពុជា ក្រោម​កិច្ចសហការជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បាន​ដាក់ចេញនូវវិធានការជួយសម្រួលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការផ្ទាល់នៅសមរភូមិ ក៏ដូចជាប្រជាពលរដ្ឋរងផលប៉ះពាល់ពីជម្លោះព្រំដែន ដែលរួមមានការ​លើកលែង​កម្រៃ និងការផាកពិន័យពាក់ព័ន្ធឥណទាន ការទូតទាត់សងការប្រាក់ និងពន្យារពេល​ទូទាត់​សងប្រាក់ដើម និងការរៀបចំឥណទានឡើងវិញជាដើម បន្ថែមពីលើការលុប​ចោល​ឥណទានរហូតដល់ ១០លានរៀលដល់យោធិនពិការលើសមរភូមិ និង ៨០លាន​រៀល ដល់យោធិនដែលពលី។

សម្តេចមហាបវរធិបតី អំពាវនាវដល់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញ​វត្ថុកម្ពុជា ពិនិត្យលទ្ធភាពជួយដល់បងប្អូនជនរងគ្រោះជាបន្តទៀត តាមលទ្ធភាព​ដែល​អាច​ធ្វើទៅបាន។

ទី២៖ ចំពោះបងប្អូនជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន៖

ដោយសារស្ថានភាពមិនទាន់អំណោយផល ចំពោះមុខនេះ រាជរដ្ឋាភិបាលតាមរយៈ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋបាលខេត្ត អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បាននិងកំពុងគិតគូរពង្រឹងលើជម្រកបណ្តោះអាសន្ន ឬក្នុងករណីចាំបាច់​អាច​ផ្លាស់ប្តូរជម្រកបណ្តោះអាសន្នរបស់បងប្អូនទៅកាន់ទីតាំងមានភាពប្រសើរជាងបច្ចុប្បន្ន។
រាជរដ្ឋាភិបាលកំពុងពិនិត្យផ្តល់នូវដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្តែង ដើម្បីជួយបងប្អូនអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងកំលុងពេលដ៏លំបាកនេះ រហូតដល់​បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញ។ ជាមួយគ្នានេះសម្រាប់រយៈពេលបន្ទាប់ ក្រសួង​មហាផ្ទៃ កំពុងដឹកនាំស្រង់ស្ថិតិរបស់បងប្អូន ហើយនៅពេលប្រមូលបានទិន្នន័យ និងព័ត៌មានចាំបាច់ រាជរដ្ឋាភិបាល តាមរយៈគណៈកម្មការអន្តរក្រសួង​ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងដាក់ចេញវិធានការដោះស្រាយ​ជូនបងប្អូន​តាមនីតិវិធីជាធរមាន និងការចាប់បាច់ជាក់ស្តែងក្នុងពេលឆាប់ៗខាងមុខនេះ។ បច្ចុប្បន្ន​ដោយមិនរង់ចាំដល់ការស្រង់ស្ថិតិធ្វើរួចរាល់នោះទេ ក្នុងស្មារតីបុរេសកម្ម និងការទទួល​ខុសត្រូវខ្ពស់ គណៈកម្មការអន្តរក្រសួងកំពុងរៀបចំនូវកិច្ចប្រជុំ និងពិភាក្សាលើ​ជម្រើស​នានា ដើម្បីពិភាក្សារកដំណោះស្រាយសមស្រប ជាក់ស្តែង និងឆាប់រហ័សជូន​បងប្អូន​ប្រជាពលរដ្ឋ។

ទី៣៖ ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន និងសាធារណៈ ដែលបានរង​ការខូច​ខាត​មានជាអាទិ៍សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹក​ស្អាត អគ្គិសនី ទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ច បាននិងកំពុងវាយតម្លៃផល​ខូចខា​ត​ទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានទាំងថវិកាជាតិ និងថវិកាពី​ដៃគូអភិ​វឌ្ឍន៍ ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យបានឆាប់រហ័សបំផុត តា​ម​ស្ថាន​ភាពជាក់ស្តែង៕