* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បើកកិច្ចប្រជុំពង្រឹងសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ពិនិត្យជួសជុសអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

11-01-2026 11:12

(ប៉ោយប៉ែត)៖ បណ្ឌិត ប៉ាន់ខែម​ ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមការងាររដ្ឋាភិបាល ចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដើម្បីពិនិត្យឡើងវិញនូវបញ្ហាមួយចំនួន។

បញ្ហាដែលលើកយកមកពិនិត្យរួមមាន៖

* ការយល់ដឹងអំពីស្ថានភាពជាក់ស្តែងនៅក្រុងប៉ោយប៉ែត

* ពង្រឹងសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្រុងប៉ោយប៉ែត

* បន្តលើកកម្ពស់ គាំទ្រ ជួសជុល និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងប៉ោយប៉ែត

* បន្តផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតឱ្យបានកាន់តែល្អប្រសើរ

* ស៊ើបអង្កេត និងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះ ដោយការជ្រៀតជ្រែកពីប្រទេសជិតខាង

* សិក្សាពីដំណោះស្រាយ ចំពោះបញ្ហាប្រឈមផ្សេងៗ ក្នុងក្រុងប៉ោយប៉ែតដែលបានកើតឡើងកន្លងមក

ក្នុងកិច្ចប្រជុំនេះ​ លោកប្រធានក្រុមការងារ បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដើម្បីធានាសុវត្ថិភាពដល់ជនបរទេសដែលមានសញ្ជាតិ៧២ផ្សេងៗគ្នា កំពុងរស់នៅ ធ្វើអាជីវកម្ម វិនិយោគ និងធ្វើការក្នុងវិស័យផ្សេងៗនៅក្នុងក្រុងប៉ោយប៉ែតផ្ទាល់។

បណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ បានសម្តែងការកោតសរសើរ និងមោទនភាពចំពោះសមិទ្ធផលការងារកន្លងមក​ ដែលបានបង្ហាញអំពីលទ្ធផលល្អប្រសើរ​ សម្រាប់ការរួមចំណែកក្នុងការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោន»» ដំណាក់កាលទី១​របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានក្រុមការងារបានផ្តាំផ្ញើឱ្យមន្ត្រី​ និងក្រុមការងារទាំងអស់គ្នាបន្តសកម្មភាពការងារល្អៗទាំងឡាយ​ ហើយពង្រីកសកម្មភាពល្អៗផ្សេងទៀត​ ដើម្បីបម្រើដល់ប្រយោជន៍ប្រជាពលរដ្ឋយើងទាំងអស់គ្នា៕