* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ខេត្តប៉ៃលិន បើកយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»

12-01-2026 13:47

(ប៉ៃលិន)៖ ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យ ស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ស្ថិតក្រោមអធិបតីភាពលោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។

ពិធីនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត,អភិបាលក្រុង ស្រុក, មេឃុំ ចៅសង្កាត់, យុវជន សសយក, យុវជន កាយរឹទ្ធ, យុវជនកាកបាទក្រហម, លោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្ស ព្រមទាំងប្រជាពលរដ្ឋចូលរួមប្រមាណជាង ៣០០នាក់។

លោក ញ៉ឹប បូរី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តប៉ៃលិន បានធ្វើរបាយការណ៍ថា ដើម្បីអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺគោលដៅនៃយុទ្ធនាការនេះ ផ្តោតលើការផ្លាស់ប្ដូរឥរិយាបទរបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយព័ត៌មានក្លែងក្លាយ ក្នុងសង្គមកម្ពុជា តាមរយៈទី១. ការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងអ្វីជាព័ត៌មានក្លែងក្លាយ ប្រភេទព័ត៌មានក្លែងក្លាយអំពីគ្រោះថ្នាក់ និងផលវិបាកកើតចេញពីព័ត៌មានក្លែងក្លាយ ទី២. លើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនៅក្នុងចំណោមប្រជាពលរដ្ឋទូទៅ ពិសេសយុវវ័យឱ្យស្គាល់ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ដើម្បីចែករំលែក និងជឿដោយប្រុងប្រយ័ត្ន និងទី៣. កាត់ បន្ថយចំនួនព័ត៌មានក្លែងក្លាយ។

លោក សោ សុវណ្ណ បានលើកឡើងថា ក្នុងបរិបទនៃការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា ការទទួលនិងផ្សព្វផ្សាយព័ត៌មានបែបទំនើប តាមប្រព័ន្ធឌីជីថល បណ្តាញទំនាក់ទំនងសង្គម បានកើនឡើងជាលំដាប់ ដោយបង្កការគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយរឹតតែមានលក្ខណៈស្រួចស្រាល់ឡើង ដែលទាមទារឱ្យគ្រប់មជ្ឍដ្ឋានទាំងអស់ ដែលជាអ្នកប្រើប្រាស់ ឬជាអ្នកផលិតព័ត៌មាន, ចែកចាយព័ត៌មានត្រូវធ្វើការស្វែងយល់ឱ្យ បានកាន់តែច្បាស់ អំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ សំដៅធានាសន្តិសុខព័ត៌មាន គឺការទទួលបានព័ត៌មានប្រកបដោយ គុណភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ពលរដ្ឋឌីជីថល ត្រូវស្វែងយល់បន្ថែម ពី របៀបក្នុងការកំណត់អត្តសញ្ញាណ ព័ត៌មានក្លែងក្លាយ វិធានការទប់ស្កាត់ ការរីកសាយភាយ និងការបន្សាបព័ត៌មានក្លែងក្លាយ ដូច្នេះ ពលរដ្ឋក្នុងសហគមន៍, អ្នកសារព័ត៌មាន, អ្នកមានឥទ្ធិពលបង្កើតមាតិការ, យុវជន, មន្ត្រីរាជការ,អាជីវករ, ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវចូលរួមក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយប្រកាន់ខ្ជាប់ទម្លាប់ល្អគឺ៖ ការបង្កើត ចែកចាយ និងផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។

សូមបញ្ជាក់ថា ក្នុងឱកាសបើកយុទ្ឋនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេចំពោះ ព័ត៌មានក្លែងក្លាយ» នោះដែរ គណៈធិបតី និងអង្គពិធីទាំងមូល ក៍បានធ្វើការដង្ហែក្បួន នៅតាមទីប្រជុំជននានាក្នុងខេត្ត ដើម្បីបន្សាបឥទ្ឋិពលអវិជ្ជមានពីក្រុមបង្កើតព័ត៌មានក្លែងក្លាយ និងអ្នកបង្កើតមាតិការក្លែងបន្លំសភាពការណ៍ក្នុងមូលដ្ឋាន៕