* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាពលរដ្ឋនៅស្រុកកោះសូទិន នាំគ្នាធ្វើត្រីឆ្អើរសម្រាប់ជូនវីរកងទ័ព តាមការផ្តួចផ្តើមរបស់អភិបាលខេត្តកំពង់ចាម

12-01-2026 14:43

(កំពង់ចាម)៖ ដោយមានការផ្តួចផ្តើមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋនៅភូមិទី១ កោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន បានរួមគ្នាធ្វើត្រីឆ្អើរទុកសម្រាប់ផ្តល់ឲ្យទៅ វីរកងទ័ពដែលកំពុងការពារព្រំដែន។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថា រដ្ឋបាលខេត្ត បានប្រមូលទិញត្រីពីប្រជាពលរដ្ឋ នៅក្នុងឃុំកោះសូទិនតែម្តង ដែលក្នុងផែនការ គឺត្រូវប្រមូលទិញត្រីចំនួន ១តោន អាចផលិតជាត្រីឆ្អើរ បានប្រមាណជា ៣,០០០ចង្កាក់។ មកដល់ពេលនេះ ប្រជាពលរដ្ឋបានរួមគ្នាផលិតបានត្រីឆ្អើរជាង១ពាន់ចង្កាក់ហើយ ដូច្នេះរង់ចាំការធ្វើត្រីឆ្អើរនេះគ្រប់គោលការណ៍ រដ្ឋបាលខេត្តនឹងបញ្ជូនទៅវីរកងទ័ពរបស់យើង។

អភិបាលខេត្ត បានបន្តថា នៅសមរភូមិមុខ គឺមានស្បៀងជាច្រើនមុខហើយ ប៉ុន្តែអ្វីដែលពួកគាត់ចង់បានបន្ថែម គឺត្រីឆ្អើរជាប្រភេទអាហារក្រៀមទុកបានយូរ ដែលពួកគាត់មិនទាន់មាន។

អភិបាលខេត្ត បានបញ្ជាក់ថា ការចុះទៅពិនិត្យមើលសកម្មភាពរបស់ប្រជាពលរដ្ឋផលិតត្រីឆ្អើរដោយផ្ទាល់ នៅភូមិទី១ កោះថ្មី នេះ គឺចង់បង្កើតតំបន់នេះឲ្យទៅជាសហគមន៏ផលិតត្រីឆ្អើរ ជាភូមិមួយផលិតផលមួយ ដែលត្រូវឲ្យមន្ទីរ ពាណិជ្ជកម្ម និងមន្ទីរកសិកម្ម ចុះទៅរៀបចំឆាប់ៗនេះ និងរកទីផ្សារឲ្យពួកគាត់ ធ្វើឲ្យពួកគាត់មាននិរន្តរភាពរហូតក្នុងការផ្គត់ផ្គង់ត្រីឆ្អើរ៕