កម្ពុជានិងចិន មានគ្រឹះទំនាក់ទងផ្នែកសេដ្ឋកិច្ចនិងការទូតរឹងយ៉ាងរឹងមាំ
13-01-2026 17:10
(ភ្នំពេញ)៖ អ្នកជំនាញនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថា កម្ពុជា និងចិនមានគ្រឹះទំនាក់ទងផ្នែកសេដ្ឋកិច្ច និងការទូតយ៉ាងរឹងមាំតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលជាអំណោយផលល្អសម្រាប់ប្រទេសទាំងពីរ។
លោកបណ្ឌិតភី វាសនាអ្នកជំនាញ ផ្នែកទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាបានឡើងប្រាប់អ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះថា ទំនាក់ទំនងរវាងកម្ពុជា និងចិន មានអាយុកាលជាង ២០០០ ឆ្នាំ មកហើយ គឺភស្តុតាងប្រវត្តិសាស្ត្រ នៃការធ្វើជំនួញ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន។ ទំនាក់ទំនងសេដ្ឋកិច្ចបច្ចុប្បន្ន មិនមែនទើបតែចាប់ផ្តើមក្នុងសតវត្សរ៍ទី ២១ នោះទេ ប៉ុន្តែវាមានគ្រឹះយ៉ាងរឹងមាំតាំងពីបុរាណកាល។
លោកបណ្ឌិតបានមានប្រសាសន៍ថា វិស័យសក្តានុពលសំខាន់ៗរបស់កម្ពុជាចំនួន៤ បានទាក់ទាញការវិនិយោគទុនបរទេស ជាពិសេសប្រទេសចិនឱ្យមកកម្ពុជា៖ សំឡេង៖ ១. វិស័យឧស្សាហកម្ម៖ ជាវិស័យដែលផ្តោតខ្លាំងជាងគេ រួមមានការផលិតយានយន្ត គ្រឿងអេឡិចត្រូនិក និងសំបកកង់កៅស៊ូជាដើម។ ២. វិស័យហេដ្ឋារចនាសម្ព័ន្ធ៖ មានទំហំទុនប្រមាណ ៣,៨ ពាន់លានដុល្លារ ដែលរួមមានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ភ្នំពេញ-បាវិត និងគម្រោងនានា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ៣. វិស័យកសិកម្ម និងកសិឧស្សាហកម្ម៖ មានទំហំទុនវិនិយោគប្រមាណ ៤៣៦ លានដុល្លារ។ ៤. វិស័យទេសចរណ៍៖ មានទំហំទុនវិនិយោគប្រមាណ ១៧៥ លានដុល្លារ។»
ជាមួយគ្នានេះដែរ លោកបណ្ឌិតបញ្ជាក់ថា កម្ពុជាមានកត្តាដែលទាក់ទាញវិនិយោគិនមកកម្ពុជាមានដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ៖ ផ្តល់ភាពងាយស្រួលដល់អ្នកផលិតក្នុងការនាំចេញទៅកាន់ទីផ្សារអាស៊ាន និងតំបន់។ កម្ពុជាមានស្ថិរភាពនយោបាយល្អ និងមានថ្នាក់ដឹកនាំរួមរូបគ្នាជាធ្លុងមួយ ដែលផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។ ប្រព័ន្ធពន្ធដារអនុគ្រោះ៖ ការនាំចេញទៅទីផ្សារធំៗដូចជាសហរដ្ឋអាមេរិក ជាប់ពន្ធត្រឹមតែ ១៩% ប៉ុណ្ណោះ។ កម្ពុជាមានកម្លាំងពលកម្មគ្រប់គ្រាន់ និងមានតម្លៃឈ្នួលសមរម្យ ដែលជួយកាត់បន្ថយថ្លៃដើមផលិតកម្ម។ រដ្ឋាភិបាលបានដាក់ចេញនូវប្រព័ន្ធចុះបញ្ជីតាមអនឡាញ ដែលមានភាពរហ័ស និងងាយស្រួលសម្រាប់វិនិយោគិនបរទេស។ »
យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងអភិវឌ្ឍន៍ក្នុងឆ្នាំ ២០២៥ មានសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់៖ សរុបចំនួន ៦៣០ គម្រោង និងមានទំហំទុនវិនិយោគសរុបជាង ១០ ពាន់លានដុល្លារអាមេរិក ក្នុងនោះចិនជាប្រទេសវិនិយោគធំជាងគេ ដោយគ្រប់ដណ្តប់ ៥៤.២៥ភាគរយនៃទុនសរុប៕
វិទ្យុមិត្តភាពកម្ពុជាចិន






