* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្តី ជា វ៉ាន់ដេត លើកទឹកចិត្តឱ្យរដ្ឋបាលខេត្តតាកែវ ប្រើប្រាស់ប្រព័ន្ធលំហូឯកសាររដ្ឋបាល និងថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh

13-01-2026 20:47

(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តតាកែវ ប្រើប្រាស់ប្រព័ន្ធលំហូឯកសាររដ្ឋបាល ( Document Work Flow) និងថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh។

ការលើកទឹកចិត្តបែបនេះរបស់រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តតាកែវ ដែលបានរៀបចំចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។ ពិធីមានចូលរួមពីអនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ក្រុង-ស្រុកទាំង ១០ ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពចំណុះឱ្យរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណ ១៥៧៦រូប (ចូលរួមដោយផ្ទាល់ ៤៩២រូប និងតាមប្រព័ន្ធអនឡាញ ១០៨៤រូប) នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តតាកែវ។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការស្ដារឡើងវិញចំពោះផលប៉ះពាល់នានាដែលបង្កដោយសង្រ្គាមឈ្លានពានថៃ និងបានធ្វើឱ្យមានការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវស្មារតីដោះស្រាយបញ្ហានេះដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោធិបតី ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធផលជាច្រើន ក្នុងនោះសមិទ្ធផលមួយចំនួនគឺស្ថិតនៅក្នុងខេត្តតាកែវ ដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ គម្រោងព្រែកជីកហ្វូណនតេជោ និងហេដ្ដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ព្រមទាំងគម្រោងវិនិយោគនានា ដែលបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ មន្ត្រីរាជការនិងប្រជាពលរដ្ឋខេត្តតាកែវ គាំទ្រពេញទំហឹងគោលការណ៍ដឹកនាំការងារសមរភូមិក្រោយ និងសមរភូមិមុខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំរុញល្បឿនការអភិវឌ្ឍលើគ្រប់វិស័យ និងពង្រឹងភាពម្ចាស់ការលើខ្លួនឯងឱ្យកាន់តែរឹងមាំថែមទៀត។

លោករដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររហូតសម្រេចបានសមិទ្ធផលជាច្រើន នាពេលកន្លងមក និងបានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំថែរក្សាស្ថិរភាព សន្តិសុខនិងសណ្តាប់សាធារណៈ ពង្រឹងការគ្រប់គ្រងរដ្ឋបាលដែនដី និងពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ៕