* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារ នៅម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ

14-01-2026 10:00

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចេញដំណើរទៅទស្សនកិច្ចការងារ នឹងសហភាពវិជ្ជាជីវៈគ្រូបង្រៀនជាតិម៉ាឡេស៊ី (NUTP) ដែលមានសមាជិក ជាលោកគ្រូ អ្នកគ្រូជាង៤៣ម៉ឺននាក់ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជួបពិភាក្សាការងារមួយចំនួន ជាមួយលោក Aminuddin Bin Awang ប្រធាន NUTP កន្លងទៅ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំជាតិ និងវិស័យសាសនាឥស្លាម និងបានផ្សាភ្ជាប់ទំនាក់ទំនងរវាងសមាគមគ្រូបង្រៀនខ្មែរឥស្លាម (CAMTA) ការផ្លាស់ប្តូរបទពិសោធន៍ កិច្ចសហការជាយុទ្ធសាស្ត្រ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនខ្មែរឥស្លាម ការអភិវឌ្ឍទំនើបកម្មជំនាញវិជ្ជាជីវៈជាដើម។ NUTP មានសមាជិកទាំងគ្រូបង្រៀនជាតិ និងសាសនាជាង៤៣ម៉ឺននាក់ នៅទូទាំងប្រទេសម៉ាឡេស៊ី។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីម៉ាឡេស៉ីចំនួន៥ ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនាម៉ាឡេស៉ី រដ្ឋមន្ត្រីក្រសួងសារគមនាគមន៍ម៉ាឡេស៉ី ក្រសួងផ្សេងៗទៀត និងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ៕