* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមការងារចំពោះកិច្ច និងអាជ្ញាធរ កំពុងពន្លឿនការវាយតម្លៃទីតាំងដែលមានសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីចុះទៅវាយតម្លៃ និងស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតនៅតាមព្រំដែនកម្ពុជា-ថៃ

14-01-2026 10:47

(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ បានលើកឡើងថា ក្រុមការងារ រដ្ឋបាលតាមបណ្តាខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច នឹងពន្លឿនការវាយតម្លៃទីតាំងដែលមានសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីចុះទៅវាយតម្លៃផង និងស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងការអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចត្រឡប់ទៅលំនៅឋានវិញ។

លោកបណ្ឌិត ចន ណារិទ្ធ បានគូសបញ្ជាក់ថា សង្រ្គាមដែលថៃឈ្លានពានកម្ពុជាចំនួន២លើក នៅក្នុងឆ្នាំ២០២៥នេះ គឺជាសោកនាដកម្មមួយ ដែលប៉ះពាល់ជារួមទៅដល់ស្ថានភាពសង្គម សេដ្ឋកិច្ច និងស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតែម្តង ហើយក៏រំខានដល់ការប្រកបរបរទទួលទានរបស់ប្រជាពលរដ្ឋ រំខានដល់ការរស់នៅសុខស្រួលនៅក្នុុងសង្គមជាតិផងដែរ។ កិច្ចការនេះមិនរង់ចាំការវាយតម្លៃសព្វគ្រប់ ទើបលើកជាគម្រោងសកម្មភាពតែមួយលើកនោះទេ គឺនឹងធ្វើជាជំហានៗទៅតាមប្រភេទនៃអាទិភាពផង និងតាមទីតាំងដែលអាចធ្វើទៅបានផង។

លោកបណ្ឌិត បានបន្ថែមថា ដូច្នេះហើយ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅបានសុខស្រួលនៅក្នុងសង្គមជាតិ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក៏បានបង្កើតនូវក្រុមការងារចំពោះកិច្ចមួយ ដើម្បីវាយតម្លៃក៏ដូចជាត្រួតពិនិត្យថាតើមានហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាននៅក្នុងសង្គមក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ និងឯកជនគ្រួសារ មានការខូចខាតកម្រិតណា ហើយគួរស្តារដូចម្តេចដើម្បីធានាឱ្យបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋភៀសសឹក ពេលត្រឡប់មកវិញ។

ប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ បានគូសបញ្ជាក់បន្ថែមទៀតថា កិច្ចការដំបូង និងជាបន្ទាន់ គឺការធ្វើការវាយតម្លៃ អំពីស្ថានភាពខូចខាតតែម្តង ដែលសំដៅដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា ដែលបម្រើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដូចជា សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលអាចធានាបាននូវប្រក្រតីភាព នៅក្នុងការរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ចន ណារិទ្ធ បានបន្តថា ភ្ជាប់ជាមួយនឹងការវាយតម្លៃ ក្រុមការងារនឹងពិភាក្សា ព្រមទាំងពិនិត្យមើលដោយលើកជាយោបល់ជូនរាជរដ្ឋាភិបាល អំពីគម្រោងនៃការស្តារទៅតាមអាទិភាពជាក់លាក់នៃប្រភេទហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ដើម្បីធានាថា ប្រជាពលរដ្ឋភៀសសឹកដែលត្រឡប់ទៅមូលដ្ឋានដើមវិញនោះមានជីវភាពរស់នៅជាប្រក្រតីឡើងវិញ។

លោកបណ្ឌិត ចន ណារិទ្ធ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «កិច្ចការទាំងនេះត្រូវធ្វើឱ្យលឿនជាទីបំផុត ដោយមិនមានគម្រោងចំណាយពេលយូរទេ ព្រោះវាអាចប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ខណៈប្រជាពលរដ្ឋបាននាំគ្នាត្រឡប់មកជាបន្តបន្ទាប់នៅទីតាំងណាដែលរដ្ឋបាល និងអាជ្ញាធរផ្តល់ដំណឹងថាមានសុវត្ថិភាពអាចត្រឡប់មកវិញបាន។ ដូច្នេះ កិច្ចការនេះនៅក្នុងស្មារតី គឺយើងមិនចង់អូសបន្លាយពេលវេលានោះទេ គឺយើងចង់ចំណាយពេលលឿនបំផុត នៅក្នុងការវាយតម្លៃ ហើយលើកគម្រោងជាជំហានៗ ប៉ុន្តែ ចំណុចមួយដែលនាំឱ្យយើងត្រូវការពេលវេលាបន្តិច ពិសេសនៅក្នុងដំណាក់កាលដំបូងនេះ គឺការវាយតម្លៃថា ជាទីតាំងដែលអាចនឹងមានសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីចុះទៅវាយតម្លៃផង និងស្តារឡើងវិញផងដែលនេះជាកិច្ចការសំខាន់ និងត្រូវការពេលវេលាបន្តិច»។

លោកបណ្ឌិត ចន ណារិទ្ធ បានលើកឡើងថា ក្រុមការងារក៏ត្រូវគិតលើពីរចំណុចសំខាន់ៗ គឺចំណុចទី១ ត្រូវច្បាស់ថា ការធ្វើការវាយតម្លៃមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការចុះវាយតម្លៃឬទេនិងទី២ ប្រសិនបើជាលើកគម្រោងស្តារហើយ តើវាមានសុវត្ថិភាពគ្រប់គ្រាន់ ហើយស្ថានភាពសន្តិសុខនោះអនុញ្ញាតគ្រប់គ្រាន់ថាស្តារហើយប្រើប្រាស់បានឬទេ។ ដូច្នេះពីរចំណុចនេះគឺជាគន្លឹះសំខាន់។ យ៉ាងណាក៏ដោយ ទោះបីជាមិនទាន់អាចឈានទៅដល់ការលើកជាគម្រោងស្តារជាក់លាក់ក៏ដោយ ក៏ហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើឱ្យសេវាសាធារណៈមួយចំនួន ក៏ត្រូវបានគិតគូរនិងដាក់ចេញរួចហើយ ក្នុងរូបភាពបណ្តោះអាសន្ន ពិសេស សាលារៀន និងមូលដ្ឋានសុខាភិបាល។

សូមជម្រាបថា យោងតាមសេចក្តីសម្រេចលេខ ១១៣ សសរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសមាសភាពក្រុមការងារចំពោះកិច្ចនេះ មានតួនាទី សិក្សា ពិនិត្យ និងវាយតម្លៃលើជីវភាព និងស្ថានភាពជាក់ស្តែងនៃហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត និងតម្រូវការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត, សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធលើការងាររៀបចំអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង និងកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត រួមមានលំនៅឋានពលរដ្ឋ សាលារៀន មូលដ្ឋានសុខាភិបាលសាធារណៈ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី ជាដើម ដោយគិតគូរអំពីទំហំខូចខាត និងទីតាំងគោលដៅជាក់លាក់ នៅក្នុងភូមិសាស្រ្តដែលរងការឈ្លានពានពីថៃ និងការធ្វើអាទិភាវូបនីយកម្មនៃការងារស្តារឡើងវិញ។

ក្រុមការងារនេះក៏បានតួនាទី កំណត់ទំហំថវិកា និងធនធានតាមតម្រូវការចាំបាច់ជាក់ស្តែង សម្រាប់អនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលបានកំណត់, សម្របសម្រួលជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងវិស័យឯកជននានា ក្នុងការកៀរគរនូវធនធាន និងជំនួយបច្ចេកទេសក្នុងការអនុវត្តការរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃ, រៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តវិធានការ និងសកម្មភាពអន្តរាគមន៍ដើម្បីធានាការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ, រៀបចំរបាយការណ៍លទ្ធផលការងារ ជូននាយករដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេច និង អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីរាជរដ្ឋាភិបាល៕