* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងដាក់ឱ្យប្រជាពលរដ្ឋ អាចទទួលសេវារបស់អង្គភាពច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ

14-01-2026 16:34

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៦នេះ គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋ អាចទទួលសេវារបស់អង្គភាពច្រកចេញចូលតែមួយ តាមប្រព័ន្ធអនឡាញ គេហទំព័ររបស់ក្រសួងមហាផ្ទៃ «website» និងទាំង App «online.owso.gov.kh» OWSM CAMBODIAGeneral Department of Administration, MOI ខណៈក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានសមទ្ធផលជាច្រើន គួរឱ្យកត់សម្គាល់លើគ្រប់វិស័យ។

លោក ហុក ហួលីម នាយករដ្ឋបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៌ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដំណើរ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលកម្មវិធីប្រប្រឹត្តិទៅ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ។

លោកនាយករដ្ឋបាលបន្តថា អង្គភាពច្រកចេញចូលតែមួយ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ បានចំនួន ១១៦,៧២៧សេវា ដោយទទួលបានចំណូលសរុប ៦៩,៧៧៩,៨០០រៀល។ ដោយឡែករដ្ឋបាលខណ្ឌទាំង១៤ ក៏បានផ្តល់សេវាសរុបចំនួន ៥៥៦,៧៧៨សេវា ជូនប្រជាពលរដ្ឋផងដែរ និងទទួលបានចំណូលថវិកាសរុប ចំនួន៣,១៩១,៤៣៤,៥៨១រៀល។

ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគេហទំព័រ ឃ្យូ.អ.កូដ. (QR Code web Portal) សម្រាប់បង្កើត ឃ្យូ.អ.កូដ. ស្តង់ដារ ដែលអាចផ្ទៀងផ្ទាត់តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ Veritify.gov.kh សម្រាប់ដាក់លើអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងលិខិតរដ្ឋបាលផ្សេងៗ ។

ស្របតាមផែនការទិសដៅការងារឆ្នាំបន្ទាប់ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមដាក់ដំណើរការប្រព័ន្ធច្រកចេញចូលតែមួយ តាមអនឡាញ តាមគេហទំព័ររបស់ក្រសួងមហាផ្ទៃ «website» និងទាំង App «online.owso.gov.kh» OWSM CAMBODIAGeneral Department of Administration, MOI។

លោក ហុក ហួលីម បានបញ្ជាក់ពាក់ព័ន្ធនឹងការវិនិយោគ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងវិនិយោគដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥ សរុបមានចំនួន៤៤គម្រោង និងបង្កើតការងារធ្វើចំនួន ២២,៧០៣កន្លែង ។

ក្នុងនោះ ពាក់ព័ន្ធនឹងការងារធនធានទឹក និងឧតុនិយម បានស្តារប្រឡាយស្រោច ក្នុងខណ្ឌកំបូល ចំនួន១ខ្សែប្រវែង ៧៥០ម៉ែត្រ សម្រេចបាន១០០% និងជួលជុលសំណង់ទ្វារទឹក និងដាក់លូចំនួន១ខ្សែ។ ស្តារប្រឡាយស្រោចស្រពចំនួន ១ខ្សែ ប្រវែង ១,០២០ម៉ែត្រ សម្រេចបាន១០០% ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ។

ជួសជុលជាប្រចាំប្រព័ន្ធធារាសាស្ត្រ ទំនប់សណ្តរក្រាំងពង្រក្រោម៖ ជួសជុលបង្ហាប់ថ្មមិច លើខ្នងទំនប់ប្រវែង ៩.៩៤២ម៉ែត្រ លទ្ធផលសម្រេចបនា១០០% ស្ថិតនៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ និងជួសជុលជើងទេរទំនប់ប្រវែង ៩.៩៤២ម៉ែត្រ លទ្ធផលសម្រេចបាន ១០០% ស្ថិតនៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

ទាក់ទិននិងការងារដ្ឋាករទឹក រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥ បានផលិតទឹកស្អាត បានចំនួន ៣០៨,៩៤០,៤៥៦ម៉ែត្រគីប ស្មើនឹង៩៧.០៨% នៃផែនការឆ្នាំ២០២៥ និងបានតបណ្តាញទឹកស្អាតចូលផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌទាំង១៤ និងក្រុងតាខ្មៅបានចំនួន ២២,០០៣បណ្តាញ។

លោកនាយករដ្ឋបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងផ្នែករដ្ឋបាល សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា ការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» រដ្ឋបាលរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន បាន៤៤៨ករណី ឃាត់ខ្លួន ៦១៧នាក់, បង្ក្រាបក្មេងទំនើងបាន ២៣៤ករណី/៦៩៥ករណី ឃាត់ខ្លួន ៧១៣នាក់/១,៤១៥នាក់ (ស្រី៣៧នាក់/៦១នាក់), បង្ក្រាបបទល្មើសគ្រឿងញៀន បាន១,៦៥៣ករណី/១,៤០៦ករណី ឃាត់ខ្លួន ២,៨៨២នាក់/២,៥៨៣នាក់ (ស្រី ២៣៨នាក់/២៣៥នាក់), បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ៥៥ករណី ឃាត់ខ្លួន ៣៣៨នាក់ (ស្រី ២៥នាក់), ការងារប្រឆាំងជួញដូរមនុស្ស និងការពារអនីតិជន បង្ក្រាបបាន៥ករណី ឃាត់ខ្លួន ៨នាក់ (ស្រី១នាក់), បង្ក្រាបបទល្មើសសេដ្ឋកិច្ចចំនួន២២ករណី ឃាត់ខ្លួន ៧នាក់, ការងារសហការបង្ក្រាបបទល្មើស (Online Scams) បានចំនួន ៤៤ករណី ឃាត់ខ្លួន ១,០៧៧នាក់/១១សញ្ញាតិ (ស្រី១៧៦នាក់) និងគ្រោះអគ្គិភ័យកើតមាន ១៤៨លើក/ ១៣៦លើក កើនឡើង ១២លើក ស្មើនឹង៩% (ស្លាប់១៨នាក់/៣នាក់, របួស ២៩នាក់/៤នាក់)។

បន្ថែមលើនេះ ស្របតាមផែនការទិសដៅការងារឆ្នាំបន្ទាប់ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តរួមចំណែកជាមួយរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តគោលនយោបាយ «ភូមិ សង្កាត់ មានសុវត្ថិភាព» និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានពីគ្រោះមហន្តរាយធម្មជាតិ៕