* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហាមឃាត់ការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល

14-01-2026 17:00

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា កន្លងមក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សង្កេតឃើញមានសកម្មភាពនាំចូល ចែកចាយ ដំឡើង ប្រើប្រាស់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម លក់ឧបករណ៍ទូរគមនាគមន៍ ឬ ឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ នៅលើទីផ្សារកម្ពុជា ដូចជា ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ (Booster/Repeater) ឧបករណ៍បញ្ជូនទទួលសេវាទូរសព្ទក្លែងក្លាយ (Fake Base Transceiver Station - Fake BTS) អាកាសយានគ្មានមនុស្សបើក (Drone) ឧបករណ៍កាត់ផ្តាច់សេវា (Jammer) ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.)។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនថា ផ្អែកតាមច្បាប់ស្តីពីទូរគមនាគមន៍ ការនាំចូល និងចែកចាយឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ត្រូវធ្វើឡើងដោយបុគ្គលដែលមានការទទួលស្គាល់គុណវុឌ្ឍិសម្រាប់នាំចូលនិងចែកចាយ និងត្រូវមានវិញ្ញាបនបត្រទទួលស្គាល់យថាប្រភេទ (Type Approval Certificate) ព្រមទាំងត្រូវមានលិខិតអនុញ្ញាតឱ្យនាំចូលពី ន.ទ.ក. ដើម្បីធានាបានថា ឧបករណ៍ទាំងនេះ ពុំបង្កហានិភ័យដល់អ្នកប្រើប្រាស់ និងបង្កផលប៉ះពាល់ទៅដល់គុណភាពសេវាទូរគមនាគមន៍ ជាពិសេសចៀសវាងការយកទៅប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើសនានា ដែលបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមគូសបញ្ជាក់ថា ការធ្វើប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ដោយគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតពី ន.ទ.ក. និងការធ្វើសកម្មភាពទាំងឡាយណាផ្ទុយពីការកំណត់របស់ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គឺនឹងត្រូវទទួលរងទណ្ឌកម្មស្របតាមបទបញ្ញត្តិជាធរមាន។
ក្នុងនោះ មាត្រា៨៤ នៃច្បាប់ស្តីពីទូរគមនាគមន៍ បានចែងថា «ការបង្កើត ការដំឡើង ការប្រើប្រាស់ ឬការកែប្រែហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញទូរគមនាគមន៍ ឬគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ដើម្បីបង្កការកាត់ផ្តាច់ ការរំខាន ឬការជ្រៀតជ្រែកលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទូរគមនាគមន៍ ឬបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល»។

ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអំពាវនាវសារជាថ្មីដល់បុគ្គលពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់រាល់សកម្មភាពដូចបានជម្រាបជូនខាងលើ ហើយ ក.ប.ទ. និង ន.ទ.ក. នឹងចាត់វិធានការម៉ឺងម៉ាត់ដោយគ្មានការលើកលែងចំពោះគ្រប់បុគ្គលពាក់ព័ន្ធទាំងអស់ ដែលនៅតែបន្តប្រព្រឹត្តអំពើល្មើសនឹងច្បាប់ស្តីពីទូរគមនាគមន៍៕