លោក ប៉ែន សុផល៖ «ក្នុងនាមស្ថាបត្យករ មានការសោកស្ដាយយ៉ាងខ្លាំងនៃការខូចខាតប្រាង្គប្រសាទបុរាណខ្មែរ និងថ្កោលទោសចំពោះសង្គ្រាមដែលបង្កដោយយោធាថៃ» (Video inside)

15-01-2026 13:23

(ភ្នំពេញ)៖ លោក ប៉ែន សុផល រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា
ក្នុងនាមខ្ញុំជាពលរដ្ឋមួយរូប ហើយក្នុងនាមលោកជាស្ថាបត្យករមួយរូប ខ្ញុំមានសេចក្តីសោកស្ដាយ ចំពោះសង្គ្រាមដែលបានកើតឡើងនេះ ហើយសូមថ្កោលទោសចំពោះសង្គ្រាមដែលបានបង្កឡើងដោយប្រទេសថៃនេះ។

ក្នុងនាមជាស្ថាបត្យករ ក៏សូមចូលរួមសោកស្ដាយយ៉ាងខ្លាំងចំពោះការខូចខាតប្រាង្គប្រាសាទបុរាណខ្មែរ ដែលបានបន្សល់ទុកដោយបុព្វបុរសរបស់យើង, ចំពោះការបាត់បង់នូវអាយុជីវិត និងប្រជាពលរដ្ឋទាំងអស់ត្រូវជម្លៀស ហើយការបាត់បង់ទ្រព្យសម្បត្តិគ្រប់យ៉ាងទាំងអស់របស់ប្រជាពលរដ្ឋ កុមារមិនអាចទៅសាលារៀន និងការពិបាកគ្រប់យ៉ាងទាំងអស់ទាំងផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌នៅក្នុងប្រទេសកម្ពុជាយើងនេះ៕