* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលស្រុកស្ទោង លើកទឹកចិត្តសមត្ថកិច្ចត្រូវការពារធនធានធម្មជាតិនៅក្នុងតំបន់៣ ដើម្បីពង្រឹងលើកិច្ចការងារ​ការពារព្រៃលិចទឹក ព្រៃរនាម និងមច្ឆាជាតិ

15-01-2026 13:31

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់កងកម្លាំងនៅទីបញ្ជាការស្រាលត្រូវការពារធនធានធម្មជាតិតំបន់៣ ដើម្បីពង្រឹងលើកិច្ចការងារ ការពារ អភិរក្សធនធានធម្មជាតិ ព្រៃលិចទឹក ព្រៃរនាម និងមច្ឆាជាតិ ឱ្យនៅគង់វង្ស។

អភិបាលស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោកដឹកនាំប្រជុំត្រួតពិនិត្យការងារទីបញ្ជាការស្រាលនៅសាលាស្រុកស្ទោង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ។

លោកបានសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបនិងអនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារធនធានធម្មជាតិព្រៃលិចទឹកព្រៃរនាម នៅតំបន់ដីសើមក៏ដូចជាមច្ឆាជាតិ ដែលកំពុងតែគំរាមកំហែង និងបាត់បង់ក៏ដូចជាថយទិន្នផលពីសំណាក់ជនខិលខូច និងជនល្មើសផ្សេងៗដែលតែងតែរៀនទន្ទ្រានប្រព្រឹត្តបទល្មើសនេសាទកន្លងមកឱ្យកាន់តែមានប្រសិទ្ធភាពបានគង់វង្សសម្បូរឡើងវិញ ក្រុមការងារត្រូវតែរួបរួមសហការគ្នាឱ្យអស់ពីចិត្តពីថ្លើម និងសាមគ្គីភាព និងលះបង់ខ្ពស់បុំផុត។

លោកបានបន្ថែមថា គ្រប់ក្រុមការងារគោលដៅទាំងអស់ត្រូវតែចុះអនុវត្តកាតល្បាតឱ្យបានកាន់តែសកម្ម ផ្ទាល់ដល់ទីតាំងហើយត្រូវធ្វើរបាយការណ៍ និងបច្ចុប្បន្នភាព ឱ្យបានជាប់ជាប្រចាំដល់ក្រុមការងារដើម្បីបានជារបាយការណ៍ និងបូកសរុបប្រចាំថ្ងៃ សំដៅធានាបាននូវប្រសិទ្ធភាពការងារក៏ដូចជាការពារបានយ៉ាងម៉ត់ចត់បំផុតពីសំណាក់ជនខិលខូច ឬឱកាសនិយម។

ទន្ទឹមនឹងនេះ លោក សាយ គឹមឡម បានកោតសរសើរខ្ពស់ដល់ក្រុមការងារទីបញ្ជាការស្រាលគ្រប់គោលដៅដែលបានអនុវត្តកិច្ចការល្បាតការពារកន្លងមកយ៉ាងមានប្រសិទ្ធភាព ដែលនៅក្នុងស្រុកស្ទោងទាំងមូល ពុំមានជនល្មើស ឬក៏ស្ថានភាពរុករៀនទន្ទ្រានថ្មីៗ គួរឱ្យកត់សម្គាល់ឡើយ។

លោកអភិបាលស្រុកស្ទោង បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសមន្ត្រីរាជការ សូមចូលរួមថែរក្សាការពារធនធានធម្មជាតិមច្ឆាជាតិ ព្រៃរនាម នៅក្នុងតំបន់បី ដែលជាជម្រកត្រីពង និងជាតំបន់ជីវៈចម្រុះ ហើយត្រូវចៀសវាងនូវការប្រព្រឹត្តបទល្មើសជាដាច់ខាតដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។

សូមបញ្ជាក់ថា ដើម្បីការពារធនធានធម្មជាតិនេះ ស្រុកស្ទោង បានបង្កើតទីបញ្ជាការស្រាលចំនួន ៥ទីតាំង ហើយនៅក្នុងឱកាសនេះលោកអភិបាលស្រុកបានឧបត្ថម្ភដល់ក្រុមការងារនូវគ្រឿងឧបភោគបរិភោគមួយចំនួនព្រមទាំងប្រេងសាំងក្នុងមួយ គោលដៅចំនួន៣០លីត្រផងដែរ៕