ក្រសួងមហាផ្ទៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមករា មានពលរដ្ឋភៀសសឹកជាង ៥សែននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ (Video inside)
15-01-2026 14:59
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋភៀសសឹកប្រមាណជាង ៥សែននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ នៅក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន ៤ម៉ឺននាក់។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋភៀសសឹក ៥ ៨២០នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ និងពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១៤៤ ៣២៦នាក់ ក្នុងនោះស្ត្រីមាន៧៥ ៥១៩នាក់ និងកុមារ ៤៧ ០៥៤នាក់។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ប្រជាពលរដ្ឋភៀសសឹកខ្លះវិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅជំរំបណ្តោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ៕








