* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយកស៊ីម៉ាក់ ប្រកាសបើកគម្រោងបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន នៅខេត្ដបាត់ដំបង

15-01-2026 16:16

(បាត់ដំបង)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្លាំងប្រតិបត្តិការ និងប្រកាសបើកគម្រោងសមាហរណកម្ម ការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣។ ពិធីនេះ ធ្វើឡើងនៅមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតតេជោ ខេត្តបាត់ដំបង។

ដំណាក់កាលទី៣នេះ ជាជំនួយហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រគម្រោងបោសសម្អាតគ្រាប់មីន និងការអភិវឌ្ឍសហគមន៍ ក្រោយការបោសសម្អាតមីនរួច ដែលហៅថា គម្រោងបោសសម្អាតមីន ដើម្បីសន្ដិភាព និងការអភិវឌ្ឍន៍ប្រកបដោយចិរភាពសម្រាប់ ខេត្តភាគនិរតី នៃប្រទេសកម្ពុជា។

គម្រោងនេះ មានគោលដៅបោសសម្អាតផ្ទៃដី រងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមចំនួន៤,៩៣៩ហិកតា ដែលផ្ដល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋទទួលផលផ្ទាល់ ចំនួនប្រមាណ២៧,០១២គ្រួសារ និងអ្នកទទួលផលដោយប្រយោល មានចំនួនយ៉ាងច្រើន ក្នុងភូមិសាស្រ្ដខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ព្រមទាំងឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់ ក្នុងខេត្តប៉ៃលិន។

គម្រោងនេះ នឹងត្រូវប្រើប្រាស់កម្លាំងប្រតិបត្តិការចំនួន២២ក្រុម ស្មើនឹង៣០៣នាក់ សុខនចំនួន១៨ក្បាល និងរថយន្តចំនួន ៣៣គ្រឿង ក្នុងនោះកងឯកភាពកំចាត់មីនទី២ មានចំនួន១០ក្រុម និងកងឯកភាពកំចាត់មីនទី៣ មានចំនួន១២ក្រុម៕