ឯកអគ្គរាជទូតកម្ពុជា និងភារធារីស្តីទីស្ថានទូតមីយ៉ាន់ម៉ា ប្រចាំកូរ៉េ ជួបពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការ និងសន្តិសុខពលរដ្ឋ
15-01-2026 16:30
(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Myo Myint Maung ភារធារីស្តីទីស្ថានទូតមីយ៉ាន់ម៉ា ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ដែលបានកើតឡើងនាពេលថ្មីៗកន្លងមកនេះ ព្រមទាំងវិធានការផ្សេងៗក្នុងការរក្សាសុខសុវត្ថិភាពជូនប្រជាជននៃប្រទេសទាំងពីរដែលកំពុងរស់នៅ និងបំរើការងារនៅប្រទេសកូរ៉េ។
បន្ថែមពីនេះ ភាគីទាំងពីរ បានពិភាក្សាអំពី ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរសំដៅលើកកម្ពស់ប្រសិទ្ធិភាពការងារ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការបំពេញបេសកកម្មការទូត នៅប្រទេសកូរ៉េនេះ៕







