* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានមន្ទីរវប្បធម៌៖ អ្នកចូលទស្សនាសារមន្ទីរខេត្តកំពង់ឆ្នាំង មានដល់ទៅ ១ ២៥០នាក់នៅឆ្នាំ២០២៥ លើសផែនការកំណត់ (Video inside)

15-01-2026 17:32

(កំពង់ឆ្នាំង)៖ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានលើកឡើងថា នៅឆ្នាំ២០២៥ សម្រាប់សារមន្ទីរខេត្តកំពង់ឆ្នាំង មានអ្នកចូលទស្សនាដល់ទៅ ១ ២៥០នាក់ ដែលនេះជាចំនួនដ៏ច្រើន លើសផែនការកំណត់។

លោកប្រធានមន្ទីរ បានឲ្យដឹងថា តាមផែនការកំណត់ គឺចង់បានអ្នកចូលទស្សនាសារមន្ទីរខេត្តកំពង់ឆ្នាំង ត្រឹមតែ ៤០០នាក់ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៥។ ជាមួយគ្នានេះ លោកបានបន្ថែមថា សម្រាប់ឆ្នាំ២០២៦ មន្ទីរមានគោលដៅចង់បានអ្នកចូលទស្សនាសារមន្ទីរខេត្តកំពង់ឆ្នាំង ចំនួន ៤៨០នាក់ ប៉ុន្តែគិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ មានសិស្សសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង ជិត ៣០០នាក់ បានចូលទស្សនារួចទៅហើយ៕