កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៥ ខែមករា​៖ បង្ក្រាប៦ករណី ឃាត់ខ្លួន១៣នាក់

15-01-2026 17:50

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៦ក​រណី ឃាត់ខ្លួនជនសង្ស័យ១៣នាក់។

* ⁠ករណីដឹកជញ្ជូនរក្សាទុក៥ករណី ឃាត់ខ្លួន១២នាក់
* ⁠ករណីជួញដូរ១ករណី ឃាត់ខ្លួន១នាក់​។ លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៦២ករណី ឃាត់ខ្លួន៤៥១នាក់ (ស្រី៣៤នាក់)៕