* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

៨ឆ្នាំរួមចំណែកជាស្ពានមេត្រីភាពកម្ពុជា–ចិន ផ្តើមពីការស្រាវជ្រាវដល់ការរួមចំណែកស្តារអភិវឌ្ឍជនបទ

15-01-2026 17:57

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មានអត្ថន័យនៃខួប៨ឆ្នាំនៃថ្ងៃសម្ពោធស្លាកសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន ក្រោមការដឹកនាំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម ទើបសមាគមបានក្លាយជាស្ថាប័នសង្គមស៊ីវិលមួយ ដែលមានតួនាទីសំខាន់ក្នុងការចូលរួមជាចំណែកដ៏សំខាន់ ជាមួយបណ្តាសង្គមស៊ីវិលនៅកម្ពុជាក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ព្រមទាំងរួមចំណែកជាមួយរដ្ឋបាលមូលដ្ឋាននៅក្នុងអភិវឌ្ឍសង្គមក្នុងកម្រិតមូលដ្ឋាន។

ចាប់តាំងពីថ្ងៃបង្កើតមក សមាគមបានកំណត់យ៉ាងច្បាស់នូវបេសកកម្មក្នុងការធ្វើជាស្ពានមេត្រីភាព រវាងស្ថាប័នស្រាវជ្រាវ បណ្តាញសារព័ត៌មាន សហគ្រាស អង្គការ សង្គមស៊ីវិល មូលនិធិ និងសហគមន៍មូលដ្ឋានរបស់ប្រទេសយើងទាំងពីរ កម្ពុជា-ចិន ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងលើកកម្ពស់ការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ដោយសមាគម បានអនុវត្តន៍សកម្មភាពជាច្រើន ដូចជា ការរៀបចំវេទិកាវិទ្យាសាស្ត្រ សិក្ខាសាលា កិច្ចពិភាក្សាគោលនយោបាយ ការបោះពុម្ពផ្សាយសៀវភៅ និងរបាយការណ៍ស្រាវជ្រាវ ដែលបានជួយពង្រឹងការយល់ដឹងអំពីគំនិតអភិវឌ្ឍន៍ បទពិសោធន៍ការកសាងសេដ្ឋកិច្ច និងការគ្រប់គ្រងសង្គមរបស់ចិន ដើម្បីយកមកអនុវត្តសមស្របនៅកម្ពុជា។

សមាគមបានផ្តោតយ៉ាងខ្លាំងលើការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន តាមរយៈការសហការយ៉ាងជិតស្និទ្ធ ជាមួយបណ្តាសង្គមស៊ីវិល និងមូលនិធិនានារបស់ចិន ដូចជា មជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិ អង្គការសប្បុរសធម៌ សមាគមវប្បធម៌ និងស្ថាប័នអប់រំ។ តាមរយៈស្ពានមេត្រីភាពនេះ បានកើតមានការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងអ្នកស្រាវជ្រាវ និស្សិត យុវជន គ្រូពេទ្យ និងអ្នកជំនាញវិជ្ជាជីវៈ ដែលបានរួមចំណែកបង្កើនការយល់ចិត្ត ការគោរពវប្បធម៌គ្នាទៅវិញទៅមក និងការបង្កើតមិត្តភាពយូរអង្វែង។

បន្ថែមពីនេះ សមាគមបានដើរតួនាទីយ៉ាងសកម្មក្នុងការអនុវត្តបេសកកម្មមនុស្សធម៌ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជនកម្ពុជានៅតំបន់ជនបទ។ តាមរយៈការសហការជាមួយដៃគូសង្គមស៊ីវិលចិន សមាគមបានរួមចំណែករៀបចំ និងសម្របសម្រួលសកម្មភាពជាច្រើន រួមមានការផ្តល់សម្ភារសិក្សា សៀវភៅ កុំព្យូទ័រ ក្តារអេឡិចត្រូនិក កាតាប សម្ភារវេជ្ជសាស្ត្រ ការរៀបចំកម្មវិធីពិនិត្យសុខភាពឥតគិតថ្លៃ ការផ្តល់កង់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃដល់សិស្សានុសិស្ស និងគ្រួសារដែលមានតម្រូវការជាក់ស្តែង ព្រមទាំងរួមចំណែកនៅក្នុងការជួសជុលសាលារៀន ផ្លូវបេតុង អគារសាលាមត្តេយ្យ និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ផ្សេងៗ។ សកម្មភាពទាំងនេះ មិនត្រឹមតែជាការផ្តល់ជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើនសង្ឃឹម កម្លាំងចិត្ត និងឱកាសអភិវឌ្ឍន៍រយៈពេលវែងសម្រាប់ប្រជាជននៅជនបទ។ សមិទ្ធផលទាំងនេះបានបង្ហាញយ៉ាងច្បាស់ ពីមិត្តភាពជាក់ស្តែងរវាងប្រជាជនកម្ពុជា និងចិន ដែលផ្អែកលើគោលការណ៍ «ចែករំលែកអនាគតរួម» និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។

ក្នុងរយៈពេល៨ឆ្នាំ (១៥ មករា ២០១៨-២០២៦) សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន បានក្លាយជាវេទិកាសំខាន់សម្រាប់ការភ្ជាប់បណ្តាញ បង្កើនទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលទាំងពីរ។ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ សមាគមបានបន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការរួមចំណែកដល់ ការកសាងសហគមន៍វាសនារួមកម្ពុជា–ចិន ដោយផ្អែកលើការយល់ចិត្តគ្នា ការគាំទ្រគ្នាទៅវិញទៅមក និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជារួម ខួប៨ឆ្នាំនេះ មិនត្រឹមតែជាពេលវេលានៃការអបអរសាទរ សមិទ្ធផលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណុចចាប់ផ្តើមថ្មី សម្រាប់ការបន្តពង្រឹងស្ពានមេត្រីភាពរវាងប្រជាជននិងប្រជាជន ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយសង្គមស៊ីវិលចិន និងការបន្តបេសកកម្មលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជានៅជនបទ ដើម្បីឆ្ពោះទៅរកអនាគតនៃសន្តិភាព វឌ្ឍនភាព និងវិបុលភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន