* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក របស់អ្នកឧកញ៉ា គិត ម៉េង រក្សាបាននូវកំណើននាំចេញរយៈពេលវែង និងបន្តការចូលរួមចំណែកខ្ពស់ ក្នុងការបង្កើតឱកាសការងារភ្នំពេញ

15-01-2026 18:08

(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក រក្សាបាននូវកំណើននាំចេញរយៈពេលវែង និងបន្តការចូលរួមចំណែកខ្ពស់ ក្នុងការបង្កើតឱកាសការងារភ្នំពេញ។ នេះបើតាមខ្លឹមសារសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

បើតាមសេចក្ដីប្រកាសព័ត៌មាន, វិស័យនាំចេញរបស់ប្រទេសកម្ពុជា បានកត់ត្រានូវកំណើនមួយដ៏រឹងមាំ និងមានស្ថេរភាព ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ដែលឆ្លុះបញ្ចាំង ពីការពង្រីកមូលដ្ឋានឧស្សាហកម្ម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្ម ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។

ទោះបីជាស្ថិតក្នុងភាពមិនប្រាកដប្រជាជាសកល ក្នុងអំឡុងពេលនេះក៏ដោយ តម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយឈានដល់ជាង៣១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ បើប្រៀបធៀបទៅនឹងជាង១៩ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១។

នៅក្នុងនិន្នាការដ៏វិជ្ជមាននេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ឬ Royal Group Phnom Penh SEZ Plc. (PPSP) ដែលជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) បានរួមចំណែកយ៉ាងសំខាន់ ដល់លទ្ធផលនៃការនាំចេញរបស់ប្រទេសកម្ពុជា។

ការនាំចេញដែលបង្កើតឡើង ដោយក្រុមហ៊ុនកម្មន្តសាលចំនួន ៩១ មកពី ១៥ ប្រទេសដែលធ្វើប្រតិបត្តិការនៅក្នុង RGPPSEZ បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលដូចគ្នា ដែលកើនឡើងជាងបីដង រវាងឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ ក្រុមហ៊ុនទាំងនេះ គ្របដណ្តប់លើវិស័យសំខាន់ៗ រួមមាន គ្រឿងអេឡិចត្រូនិច គ្រឿងបង្គុំរថយន្ត សម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មធន់ស្រាលផ្សេងៗទៀត។

នៅក្នុងឆ្នាំ២០២៥តែមួយ ការនាំចេញពី RGPPSEZ បានឈានដល់ ២,១៤ ពាន់លានដុល្លារអាមេរិក ដែលតំណាងឱ្យ ៧% នៃតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជា ដែលចំនួននេះ រក្សាកិត្តិនាមរបស់តំបន់យើង ក្នុងនាមជាមជ្ឈមណ្ឌលឧស្សាហកម្ម និងនាំចេញឈានមុខគេមួយក្នុងប្រទេស។ ក្រៅពីការចូលរួមចំណែកផ្នែកសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ ក៏នៅតែបន្តដើរតួនាទី យ៉ាងសំខាន់ ក្នុងការបង្កើតឱកាសការងារផងដែរ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេស បានទទួលកម្មករជាង ៥៥,០០០នាក់ បម្រើការក្នុងកម្មន្តសាលនានា ដែលគាំទ្រដល់ប្រាក់ចំណូលគ្រួសារ ការអភិវឌ្ឍជំនាញ និងកំណើន សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

ក្រុមហ៊ុនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការដឹកនាំដ៏រឹងមាំ និងឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការជំរុញ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម និងសូមសម្តែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់សម្តេច ចំពោះការរីកចម្រើនប្រកបដោយចីរភាពរបស់ RGPPSEZ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន PPSP បានលើកឡើងថា «ស្របពេលដែលយើង ឈានចូលឆ្នាំថ្មីនេះ យើងគប្បីចងចាំថា ភាពរីកចម្រើនផ្ទាល់ខ្លួន និងភាពសុខដុមរបស់សហគមន៍ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ភាពខ្លាំងពិតប្រាកដមិនមែនត្រឹមតែធ្វើឱ្យខ្លួនឯងប្រសើរទ្បើងប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកដល់សន្តិភាព ឯកភាព និងស្ថិរភាពនៅជុំវិញខ្លួនយើង ជាពិសេសក្នុងគ្រាដ៏លំបាកនេះដែលប្រទេសកម្ពុជាយើងកំពុងប្រឈមមុខ»។

សារនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន PPSP ចំពោះការអភិវឌ្ឍរយៈពេលវែង និងប្រកបដោយចីរភាពក្នុង តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ តាមរយៈការពង្រឹងគុណភាព ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មគាំទ្រវិនិយោគិនប្រកបដោយ ប្រសិទ្ធភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ។ ក្រោមផែនការដ៏ម៉ឺងម៉ាត់ របស់ អ្នកឧកញ៉ាប្រធាន ចាប់ពីឆ្នាំ ២០២៦ តទៅ PPSP នឹងបន្តពង្រីកតំបន់សេដ្ឋកិច្ចពិសេសថ្មីៗរបស់ខ្លួន នៅតាមបណ្តា ខេត្តនានាទៀត។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានគោលបំណងពង្រឹងបន្ថែមទៀត នូវភាពប្រកួតប្រជែងនៃការនាំចេញរបស់ ប្រទេសកម្ពុជា ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការបង្កើតការងារសម្រាប់ មនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ដោយចូលរួមកាត់បន្ថយ តម្រូវការធ្វើចំណាកស្រុក។

សូមជម្រាបថា រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ជាយុទ្ធសាស្ត្ររបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងចម្រុះបំផុត របស់ប្រទេស។ ជាមួយនឹងចំណាប់អារម្មណ៍ នៅក្នុងឧស្សាហកម្មជាច្រើនរួមមាន៖ ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរនាំចេញនាំចូល និងតំបន់សេដ្ឋកិច្ចពិសេស៕