ឆ្នាំ២០២៥ បរធនបាលកិច្ចចំនួន៥៩០ករណី ត្រូវបានបង្កើត និងចុះបញ្ជីនៅនិយ័តករបរធនបាលកិច្ច ជាមួយនឹងទំហំបរធន ប្រមាណ៦០២លានដុល្លារ
16-01-2026 13:09
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥នេះ បរធនបាលកិច្ចចំនួន៥៩០ករណី ត្រូវបានបង្កើត និងចុះបញ្ជីនៅនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ជាមួយនឹងទំហំបរធនប្រមាណ ៦០២ លានដុល្លារអាម៉េរិក។ នេះបើតាមទិន្នន័យ ក្នុងវិស័យបរធនបាលកិច្ច របស់និយ័តករបរធនបាលកិច្ច។
ជាមួយគ្នានេះ គិតមកទល់បច្ចុប្បន្ន ទីផ្សារបរធនបាលកិច្ច មានបរធនបាលកិច្ចចំនួន១,៧១២ករណី បានបង្កើត និងចុះបញ្ជី ជាមួយនឹងទំហំបរធនប្រមាណជា២,៤៦២ពាន់លានដុល្លារអាម៉េរិក៕




