ក្រសួងមហាផ្ទៃ៖ គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹកជាង៥សែននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈពលរដ្ឋជាង ១៤ម៉ឺនាក់ទៀត បន្តស្នាក់នៅជំរំបណ្តោះអាសន្ន (Video inside)
16-01-2026 15:10
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក ៣,៦៣៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹក សរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។
ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១៤០,៦៩៣នាក់ ក្នុងនោះស្ត្រីមាន៧៣.៦១៦នាក់ និងកុមារ ៤៦.១៨០នាក់។ ពលរដ្ឋភៀសសឹកខ្លះវិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅជំរំបណ្តោះអាសន្ន ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទះរបស់យោធាថៃ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារទាំងស្រុង៖








