ប្រជាពលរដ្ឋម្នាក់ ប្រកាសពីការបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះដែលមិនទាន់ចុះបញ្ជីរនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
16-01-2026 06:24
(ភ្នំពេញ)៖ លោក ចាង សៀង អាយុ៧០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិចោមចៅ៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានវង្វេងដៃបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះមួយកន្លែងផ្ទះលេខ៣៥G លិខិតលេខ២១២០ ប ជ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ ដោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ តែរកពុំឃើញសោះមិនដឹងជាបាត់ទៅទីណាឡើយ។
លោកថា ប្រសិនបើថ្ងៃមុខមានការពាក់ព័ន្ធ និងការយកទៅដាក់បញ្ចាំ ការធ្វើអ្វីប៉ូតែក ជាមួយបុគ្គលណាផ្សេង ឬពាក់ព័ន្ធនិងការផ្ទេរសិទ្ធិ ធ្វើអំណោយ ទៅឲ្យបុគ្គលណាផ្សេង សូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងសូមបដិសេធ រាល់ការយកឯកសារនេះ ទៅប្រើប្រាស់ខុសច្បាប់ផ្សេងៗ។អ្នកស្រីសូមជូនដំណឹងថា បើបងប្អូនណារើសបានសូមយកមកប្រគល់ឲ្យគាត់វិញផង លោកនឹងមានជូនសាគុណ៕





