* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អបអរសាទរ! ស្ថានីយភ្ញាស់កូនមាន់ដំបូងបង្អស់នៅកម្ពុជា បានចាប់ផ្ដើមសម្ពោធជាផ្លូវការ

16-01-2026 02:13

(កំពង់ឆ្នាំង)៖ ស្ថានីយភ្ញាស់កូនមាន់ ថ្មីខ្មែរ Bel GA ជាកន្លែងភ្ញាស់កូនមាន់លំដាប់អន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា បានចាប់ផ្ដើមសម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាកិច្ចចាប់ផ្ដើម លោក ចាន់ គឹមរិទ្ធី អគ្គនាយកក្រុមហ៊ុន TMH (CAMBODIA) Co.Ltd បានមានប្រសាសន៍សមិទ្ធផលនាពេលនេះ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងតភ្ជាប់ការផ្គត់ផ្គង់វត្ថុធាតុដើមទៅកាន់ទីផ្សារផលិតផលសម្រេចក្នុងវិស័យនេះ។

លោក បានបន្តថាការពង្រឹងសមត្ថភាពខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់ គឺមិនមែនជាការចៃដន្យទេ តាមរយៈចក្ខុវិស័យវែងឆ្ងាយ ក្នុងការពង្រឹងជំហរទីផ្សារឯករាជ្យក្នុងប្រទេសកម្ពុជា បានតម្រង់ទិសពួកយើងឱ្យប្រកបដោយភាពជឿជាក់ និងមាននិរន្តរភាព។

ដោយ លោក បានលើកឡើងដូច្នេះថា «យើងសន្យាថា នឹងបង្កើនការវិនិយោគថ្មីៗ គាំទ្រកសិករយើងតាមរយៈចំណេះដឹង ការបណ្ដុះបណ្ដាល និងផ្ដល់សេវាកម្មកាន់តែប្រសើរ»។

បើតាមលោក ចាន់ គឹមរិទ្ធី, ស្ថានីយភ្ញាស់កូនមាន់ ថ្មីខ្មែរ មានសមត្ថភាពផលិតកូនមាន់ចំនួន ២០លានក្នុងមួយឆ្នាំ សម្រាប់ចែកចាយទៅអតិថិជន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានបង្ហាញនូវសេចក្ដីសោមន្សរីករាយចំពោះសមិទ្ធផលថ្មីដំបូងគេលំដាប់អន្តរជាតិនៅក្នុងប្រទេសកម្ពុជា សម្រាប់វិស័យកសិកម្ម។

លោករដ្ឋមន្ត្រី បានថ្លែងថា «ពិតណាស់ យើងចង់បានពូជ (មាន់) ដែលមានគុណភាពល្អ មានប្រសិទ្ធភាពសេដ្ឋកិច្ច ដូច្នេះគឺយើងចាប់ផ្ដើមពីអ្វី? គឺចាប់ផ្ដើមពីការភ្ញាស់ហ្នឹងហើយ»។

បន្ថែមពីនេះ លោក ឌិត ទីណា បានបញ្ជាក់ថា ស្ថានីយនេះ មានលក្ខណៈពិសេសត្រង់សមត្ថភាពផលិតពូជ (មាន់) ផ្សេងទៀត បើទោះបីពេលនេះយើងប្រើប្រាស់ពូជពីបរទេសក៏ដោយ។ ប៉ុន្តែដំណើរទៅមុខ ស្ថាននីយនេះ នឹងអាចភ្ញាស់ពូជ (មាន់) ក្នុងស្រុកបន្ថែម ដែលមានភាពធន់ និងតម្រូវការក្នុងស្រុកខ្ពស់បានផងដែរ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រំពឹងថា ស្ថាននីយនេះ នៅពេលខាងមុខនឹងអាចក្លាយនេះកសិដ្ឋានចិញ្ចឹមមាន់ដ៏ធំមួយ និងអាចឈានដល់ការផលិតសាច់មាន់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងទីផ្សារនាំចេញបានផងដែរ៕