* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរ នឹងបិទចរាចរណ៍បណ្ដោះអាសន្ន នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំកម្មវិធី «សំណេរអង្គរ» លើកទី៣

16-01-2026 16:49

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបិទចរាចរណ៍បណ្តោះអាសន្ននៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំកម្មវិធី «សំណេរអង្គរ» លើកទី៣ ដែលនឹងប្រព្រឹត្តិទៅចំនួន ២ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។

តាមរយៈសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងបិទការ ធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ចំនួន២ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដើម្បីអនុញ្ញាតជូនក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធរៀបចំការប្រឡងប្រជែងសរសេរតាមអាន «សំណេរអង្គរ» លើកទី៣ ក្នុងគោលបំណងចូលរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់អក្សរសាស្ត្រខ្មែរ។ ក្នុងអំឡុងពេលនៃការបិទចរាចរណ៍ខាងលើនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ អាចប្រើប្រាស់ស្ពានបណ្តែតទឹក ជាបណ្តោះអាសន្ន សម្រាប់ការចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត។

សូមជម្រាបថា ព្រឹត្តិការណ៍សំណេរអង្គរ មានបេក្ខជន និងបេក្ខសមណ ដាក់ពាក្យប្រឡង ចំនួន ១៨៦០នាក់/អង្គ។ ក្នុងចំណោមនោះ មានវត្តមាន ព្រះសង្ឃចំនួន ២៣១ អង្គ ខណៈបេក្ខជនចាស់ជាងគេមានអាយុ ៨២ ឆ្នាំ និងក្មេងជាងគេមានអាយុ ៥ ឆ្នាំ។ ចំនួននេះកើនឡើងច្រើន បើធៀបនឹងការប្រកួតពីរលើកកន្លងមក។

កម្មវិធីសំណេរអង្គរ ត្រូវបានរៀបចំជាបន្តបន្ទាប់រយៈពេល ៣ ឆ្នាំមកហើយ ដែលកើតចេញពីគំនិត និងឆន្ទៈរបស់មួយក្រុមមកពីស្ថាប័នឯកជន និងរដ្ឋដែលជាអ្នកស្រលាញ់ អភិរក្ស និងលើកស្ទួយអក្សរសាស្រ្តជាតិ។ ការបង្កើតកម្មវិធីនេះឡើង មិនមែនដើម្បីស្វែងរកប្រាក់ចំណេញឡើយ ពោលមានគោលបំណងរួមតែមួយគត់ គឺថែរក្សាមរតកអត្តសញ្ញាណអក្សរសាស្ត្រជាតិឱ្យគង់វង្ស៕