* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តស្វាយរៀង៖ ផែនការវិនិយោគ៣ឆ្នាំរំកិល បានបញ្ចូលនូវអ្វីដែលជាសំណូម និងតម្រូវការជាក់ស្ដែងរបស់ពលរដ្ឋ

16-01-2026 16:50

(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងថា ការកសាងផែនការវិនិយោគ៣ឆ្នាំរំកិល ពិតជាមានសារៈសំខាន់ព្រោះវាស្ថិតនៅក្នុងសំណូមពរ និងតម្រូវការជាក់ស្តែងដែលប្រជាពលរដ្ឋ បានលើកឡើងក្នុងវេទិកាសាធារណៈ ដែលរដ្ឋបាលខេត្តបានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាពេលកន្លងទៅ។

លោកបានបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងអំពីបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរ ដែលជាតម្រូវការចាំបាច់ជាក់ស្តែងក្នុងមូលដ្ឋាន សម្រាប់ជាប្រយោជន៍ដល់សហគមន៍ ក៏ដូចជាប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋចង់បាន រួមមាន ផ្លូវថ្នល់ ប្រឡាយទឹក បណ្តាញអគ្គិសនី ទឹកស្អាត ទីផ្សារកសិកម្ម និងតម្រូវការសំខាន់ផ្សេងៗទៀត ដែលជាធាតុចូលនៅក្នុងការធ្វើផែនការវិនិយោគ៣ឆ្នាំរំកិល ហើយចងក្រងជាសៀវភៅដែលកិច្ចប្រជុំបានពិនិត្យក្នុងកិច្ចប្រជុំនៅថ្ងៃនេះផងដែរ។

ការថ្លែងលើកឡើងរបស់អភិបាលខេត្តស្វាយរៀងយ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះមានការចូលរួមពីលោកសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការអង្គភាពចំណុះសាលាខេត្ត លោកស្រីអនុប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត និងតំណាងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខេត្ត។

លោកបានបន្ថែមថា កម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្តស្វាយរៀង គឺជាឯកសារផែនការមួយដ៏មានសារសំខាន់បំផុតដែលបានប្រមូលផ្តុំគំនិត និងធនធានទាំងឡាយ ដើម្បីរៀបចំជាគម្រោងវិនិយោគសាធារណៈជាក់ស្ដែង សម្រាប់អនុវត្ត និងការគៀងគរប្រភពទុនដទៃទៀត ជំរុញដល់ការអភិវឌ្ឍខេត្តឲ្យបានកាន់តែឆាប់រហ័ស និងទាន់ពេលវេលា សំដៅឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លើសពីនេះ សំដៅជំរុញឲ្យសម្រេចបាននូវចក្ខុវិស័យ គោលដៅ និងគោលបំណង នៃផែនការអភិវឌ្ឍន៍ខេត្តស្វាយរៀង ក្នុងរយៈពេល៥ឆ្នាំទៀតផង ដោយអាស្រ័យលើការរៀបចំកសាង និងចាត់ចែងអនុវត្តនូវកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត ប្រកបដោយភាពសុក្រឹត្យ ដោយផ្អែកលើធនធាន ឱកាស និងពេលវេលាដែលមានជាក់ស្តែង៕