កម្លាំង CMAC កំពុងពន្លឿនការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ របស់យោធាថៃ នៅតាមសាលារៀននៃខេត្តជាប់ព្រំដែន ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្ស និងគ្រូៗ

16-01-2026 16:59

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់ឱ្យដឹងថា នៅសុក្រ ទី១៦​ ខែមករា​ ឆ្នាំ២០២៦នេះ​ កម្លាំងអង្គភាព CMAC ទិសខេត្តពោធិ៍សាត់​ បាត់ដំប​ង​ បន្ទាយមានជ័យ​ ឧត្តរមានជ័យ​ និងខេត្តព្រះវិហារ​ បានបន្តបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម នៅតាមសាលារៀន​ទាំងឡាយ​ ដែលរងផលប៉ះពាល់ដោយសារសំណល់គ្រាប់មិនទាន់ផ្ទុះ ដោយសារសង្គ្រាមឈ្លានពានរបស់សៀម។

លោកបន្តថា កិច្ចប្រតិបត្តិការនេះអនុវត្តន៍យ៉ាងម៉ឺងម៉ាត់​ ស្របតាមអនុសាសន៍ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​ ប្រមុខរាជរដ្ឋាភិបាល ក្នុងការធានាសុខសុវត្ថិភាពជូនក្មួយៗ កូនចៅជាសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ដែលស្ថិតនៅតាមតំបន់រងផលប៉ះពាល់ទាំងឡាយ៕