* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សិង្ហបុរី បញ្ជូនយោធាពីររូបចូលរួមសង្កេតការណ៍លើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ

16-01-2026 19:43

(ភ្នំពេញ)៖ ប្រទេសសិង្ហបុរី បានបញ្ជូនយោធាពីររូបមកបំពេញបេសកកម្មជា​អ្នកសង្កេត​ការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា មន្ត្រីយោធារបស់ប្រទេសសិង្ហបុរីទាំងពីររូបនេះ ទី១) វរសេនីយ៍ត្រី Li Yiming និងទី២) ព្រិន្ទបាលឯក Toh Wee Chiang។

លោកស្រី បានឱ្យដឹងថា មន្ត្រីយោធាទាំងពីររូប បានមកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសសិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានចំនួន ២រូប គឺ មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន បន្ទាប់ពីការចូលជាធរមាននៃបទឈប់បាញ់។

លោកស្រីអ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជាតែងតែ​ផ្តល់​ការគាំ​ទ្រ​យ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់​ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បី​ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាព​គ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់​តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍​ដល់​បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។

អ្នកសង្កេតការណ៍អាស៊ាន ជាយន្តការដែលបង្កើតឡើងដោយអាស៊ាន ហើយទទួល​បាន​ការ​គាំទ្រដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងបណ្តាប្រទេសនានាផងដែរ។ អ្នកសង្កេតការណ៍សុទ្ធសឹងជា​ជាយោធានៃបណ្តាប្រទេសសមាជិកអាស៊ាន មានបេសកកម្មពិសេសចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍លើជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសការអនុវត្តន៍​លើបទឈប់បាញ់ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕