លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ២ និងប័ណ្ណសរសើរពីឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ផ្នែកល្បឿនការងារ និងប្រសិទ្ធភាពការអនុវត្តកិច្ចការរដ្ឋបាល

16-01-2026 21:46

(ភ្នំពេញ)៖ លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ២ និងទទួលបានប័ណ្ណសរសើរពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្នែកល្បឿនការងារឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តកិច្ចការរដ្ឋបាលតុលាការសម្រាប់គាំទ្រដល់ការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនដោះស្រាយរឿងក្តីនៅតាមតុលាការសម្រាប់ឆ្នាំទី២ នៃការអនុវត្តយុទ្ធនាការដែលបានអនុវត្តចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។

លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត ដែលមានភាពឆាប់រហ័ស​ និងទទួលខុសត្រូវខ្ពស់ក្នុងយុទ្ធនាការ​ និងទទួលជ័លាភី​ រួមមាន៖

*លេខ១៖ រដ្ឋបាលសាលាដំបូងខេត្តពោធិ៍សាត់
*លេខ២៖ រដ្ឋបាល​សាលាដំបូងខេត្តកំពង់ចាម
*លេខ៣៖ រដ្ឋបាល​សាលាដំបូងខេត្តបាត់ដំបង៕