អាជ្ញាធររាជធានីភ្នំពេញ ប្រកាសរកឪពុកម្ដាយ កុមារាអាយុ៥ឆ្នាំម្នាក់ ដែលត្រូវភ្លើងឆេះខ្លួនប្រាណនៅអាងទឹកអូឡាំពិក
16-01-2026 21:48
(ភ្នំពេញ)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ មានករណីកុមារាម្នាក់ ឈ្មោះ ស្រូយ អាយុ៥ឆ្នាំ ត្រូវបានភ្លើងឆេះ នៅត្រង់ចំណុចរង្វង់មូលអាំងទឹកស្តាតអូឡាំពិក នៅរាជធានីភ្នំពេញ។ ករណីនេះ ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវប្រទះឃើញ ហើយភ្លាមៗក៏បានជួយអន្តរាគមន៍សង្គ្រោះបញ្ជូនកុមារ ទៅមន្ទីរពេទ្យតែម្តង។
បច្ចុប្បន្ន កុមាររងគ្រោះទទួលបានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យវេជ្ជបណ្ឌិត និងក្រោមការមើលថែទាំពីក្រុមការងារ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ស្ថិតនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មកទល់ពេលនេះ ស្ថានភាពសុខភាពរបស់កុមារ មិនទាន់អាចអាចផ្តល់ព័ត៌មានអំពីក្រុមគ្រួសាររបស់គាត់បាននៅឡើយ។
ប្រសិនបើឪពុកម្តាយ ឬអាណាព្យាបាល ឬបងប្អូន សាច់ញាតិរបស់កុមារខាងលើ បានជ្រាបដំណឹងនេះ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩២ ៤០០ ៣២២ ដើម្បីទទួលយកកុមារ បន្តមើលការថែទាំព្យាបាល៕








