តំណាងលោក កែវ រ៉េមី អញ្ជើញប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជាឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
16-01-2026 21:51
(បាត់ដំបង)៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ លោក លឹម រតនៈ ប្រធានក្រុមការងារឃុំឆ្នាល់មាន់ តំណាងលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងសហការី បានអញ្ជេីញជាអធិបតី ក្នុងពិធីការប្រកាសទទួលស្គាល់សមាជិក សមាជិកាគណបក្សឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចំនួន២៤រូប និងមានស្ត្រី១៥នាក់ ដេីម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក លឹម រតនៈ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់សមាជិក សមាជិកាថ្មី ដែលបានចូលរួមជីវភាពនយោបាយជាគណបក្សប្រជាជនកម្ពុជា គឺជាជម្រេីសដ៏ល្អបំផុត ក្នុងការចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាសង្គជាតិ។ ដូចនេះ សូមរួមគ្នាលះបង់ បម្រេី ស្មោះត្រង់ និងគណបក្សប្រជាជនកម្ពុជា ដេីម្បីបម្រេីប្រជាជន និងបុព្វហេតុជាតិមាតុភូមិ។
លោកប្រធានក្រុមការងារ ក៏បាននាំនូវការផ្ដាំផ្ញើពីលោក កែវ រ៉េមី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ និងលោក ប៊ុន ហុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកគាស់ក្រឡ ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋស្រុកគាស់ក្រឡ ជាពិសេសគឺសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំឆ្នាល់មាន់គ្រប់ៗគ្នា។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បាននាំយកអំណោយរបស់លោក កែវ រ៉េមី ផ្តល់ជូនជាសម្ភារ អង្ករ និងថវិកាជូនដល់គណបក្សឃុំ និងសមាជិក សមាជិកា ចំនួន២៤នាក់ រួមមាន៖ កុំព្យូទ័រ (ឡេបថប់) ១គ្រឿង, ម៉ាស៊ីនព្រីនធ័រគូល័រ ១គ្រឿង, សារ៉ុង ចំនួន២៥ និងក្រម៉ា ចំនួន២៥ អាវបក្ស មួកបក្ស ២៤នាក់ ថវិកាម្នាក់៤០,០០០រៀល។ ចំណែកសាខាបក្សភូមិចំនួន៩នាក់ ក្នុងម្នាក់២០,០០០រៀល គណបក្សឃុំ ១០០,០០០រៀល អង្ករ២៥០គីឡូក្រាម ថវិកា៣៤០,០០០រៀល និងអាហារសំរ៉ន់ផងដែរ៕





















