បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទទួលបានអំណោយពីសប្បុរសជន ដើម្បីឧបត្ថម្ភបន្ដដល់វីរៈកងទ័ពជួរមុខ

16-01-2026 21:54

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បានទទួលអំណោយពីសប្បុរជននៅរាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភបន្ដដល់វីរៈកងទ័ពជួរមុខ។

អំណោយពីសប្បុរសជនរួមមាន មី៥០០កេស, ទឹកផ្លែឈើ៣០០កេស, ទឹកសុទ្ធ៣០០កេស, ទឹកត្រី១០០យួរ, ទឹកស៉ីអ៉ីវ១០០យួរ, ខោទឹកនោម១៥កេស និងបារី១បិច។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានរួមចំណែកបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន តាមរយៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្ដឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខ៕