ប្រធានរដ្ឋឡាវ ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសខួបលើកទី៥០ នៃថ្ងៃបង្កើតឡាវ (Video inside)
16-01-2026 23:27
(ភ្នំពេញ)៖ លោក ថោងលុន ស៊ីស៊ូលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្ញើសារថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសខួបលើកទី៥០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងសារលិខិត បានសរសេរថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្របំផុតចំពោះសារលិខិតអបអរសាទរដ៏កក់ក្តៅ និងសេចក្តី ជូនពរមហាប្រសើររបស់ សម្តេចចំពោះរូបខ្ញុំ និងប្រជាជនឡាវ ក្នុងឱកាសខួបលើកទី៥០ នៃថ្ងៃបង្កើត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចដែលបានចាត់តាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធាន គណបក្សប្រជាជនកម្ពុជា តំណាងសម្តេច អញ្ជើញចូលរួមពិធីអបអរសាទរទិវា ប្រវត្តិសាស្ត្រដ៏សំខាន់នេះ នៅរដ្ឋធានីវៀងចន្ទន៍ នៅថ្ងៃទី០២ ខែធ្នូ កន្លងទៅ ដែលជាកិត្តិយស និងជាការ លើកទឹកចិត្តយ៉ាងខ្លាំងដល់យើងខ្ញុំ។
ខ្ញុំមានសេចក្តីពេញចិត្តយ៉ាងខ្លាំង ដែលបានឃើញនូវចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការដ៏ល្អដែលមានជាយូរលង់ណាស់មកហើយ ក្នុងនាមជាប្រទេសជិតខាង ក៏ដូចជាភាព ជាដៃគូរួមយុទ្ធសាស្ត្រ គង់វង្ស យូរអង្វែង រវាងសាធារណរដ្ឋប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអភិវឌ្ឍឥតឈប់ឈរនាមរយៈពេលកន្លងមក។
ខ្ញុំសូមបញ្ជាក់ថា ខ្ញុំនឹងរួមសហការយ៉ាងជិតស្និទ្ធជាមួយសម្តេច ដើម្បីពង្រឹងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អខាងលើ ឱ្យកាន់តែស៊ីជម្រៅ ទទួលបានផ្លែផ្កាកាន់តែច្រើន ឡើងបន្ថែមទៀត សម្រាប់ផលប្រយោជន៍រួមរបស់ប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសាកល២០២៦នេះ ខ្ញុំសូមជូនពរ សម្តេច មានសុខភាពល្អ បរិបូរណ៍ មានសេចក្តីសុខ និងទទួលបានជោគជ័យក្នុងភារកិច្ចដ៏ឧត្តុងឧត្តមរបស់ សម្តេច និងសូមជូនពរ ប្រជាជនកម្ពុជាជាមិត្ត បន្តទទួលបានភាពរីកចំរើន និងវឌ្ឍនៈភាពជានិច្ចនិរន្តរ៍»៕






